Connect with us

វប្បធម៌ ជំនឿ

«ឆ្លូវ» ស្ថានភាពហិរញ្ញវត្ថុអាប់អួរមិនគួរវិនិយោគលុយទេ

បានផុស

នៅ

ប្រតិទិនចិនរាប់អ្នកដែលកើតចាប់ពីរវាង​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ១៩៧៤ គឺជាគោទឹកមានលេខសំណាង: ១ឬ ៤ និងពណ៌សំណាង: ខៀវឬលឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ ឆ្លូវ កើតក្នុងឆ្នាំ ១៩៧៣ ការអភិវឌ្ឍអាជីពរបស់ពួកគេនឹងជួបប្រទះឧបសគ្គមួយចំនួននៅខែ មករា និងកុម្ភៈ នៃឆ្នាំ ២០២១។ ប្រសិនបើពួកគេមិនដោះស្រាយដាច់ណាត់ទេអាចប្រឈមមុខនឹងស្ថានភាពនៃការស្វែងរកការងារថ្មីឬបើជាអ្នកវិនិយោគ នឹងឈានដល់ក្ស័យធន។ មនុស្ស​ឆ្នាំឆ្លូវ​ ១៩៧៣ ភាគច្រើនសរឹងចចេសបន្តិចដោយសារ មានឆន្ទៈខ្ពស់នឹងមិនងាយព្រម​ធ្វើការផ្លាស់ប្តូរគំនិត​ខ្លួន​ដោយងាយទេ។ ក្រៅពីនេះពួកគេនិយាយត្រង់ ៗ ទុកឱកាស​ឱ្យអ្នកផងពេក ដូច្នេះឆ្នាំនេះពួកគេត្រូវរៀនពីរបៀបក្លាយជាសុភាពរាបសានិងចេះបត់បែនតែរឹងមាំ ចិត្តដាច់។ ក្នុងអំឡុងពេលនេះពួកគេត្រូវតែគ្រប់គ្រងកំហឹងរបស់ពួកគេនិងបង្កើតទំនាក់ទំនងល្អឡើងវិញពិសេស​ជាមួយមនុស្សជុំវិញខ្លួនណាដែលធ្លាប់ធ្វើឱ្យពួកគេរីកចម្រើន​។

តាមការទស្សន៍ទាយទ្រព្យសម្បត្តិគោទឹក​នៅឆ្នាំ ២០២១ នឹងមានស្ថានភាពហិរញ្ញវត្ថុអាប់អួរនៅ៤ខែដំបូង។ ប្រាក់ចំណូលរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ លុយមានតែចេញ​មិនងាយចូល ដោយសារតែធាតុមិនស្ថិតស្ថេរនៅក្នុងកន្លែង​ការងារដែលគេមិនហ៊ានវះកាត់។ ទោះជាសម្ពាធសេដ្ឋកិច្ចមានទំហំធំក៏ដោយ ក៏ពួកគេនៅតែត្រូវរក្សាបាន​អាកប្បកិរិយាវិជ្ជមានដោយ​ពឹងផ្អែកលើជំនួយពីមនុស្ស​ជាបរិវា ឬមិត្តភក្តិវិញ ។

ត្បិតតែ​ពួកគេនឹងមានជម្លោះធំ ៗ មួយចំនួនជាមួយដៃគូដោយសារតែភាពគិតខុសគ្នាមួយចំនួនតែមនុស្ស គោទឹកនឹង​អាចទទួលបានភាពកក់ក្តៅពីគូស្នេហ៍ លែងធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍ខ្លួន​នៅពាក់កណ្តាល​ឆ្នាំឡើង បើនៅលីវនឹង​ជួបគូជីវិត ការរៀបការខែ៨ជាខែល្អ ឯខែ១២អាចបង្កើតការវិនិយោគថ្មីបាន។

អាជីព

ទ្រព្យសម្បត្តិពីអាជីពសម្រាប់គោទឹក ឡើងចុះឆ្នាំ ១៩៧៣ មិនមានស្ថេរភាពទេ។ ពួកគេមាន​លុយច្រើនឬមិនច្រើននៅតែមិនប៉ះពាល់អ្វីដល់ឆន្ទះគេដាច់ខាតព្រោះគេ​ទុកការងារធំជាង។ គេច្រើនល្អនឹងការរកស៊ីណាទាក់ទងជាមួយសិល្បៈ​ ជាជាសំណង់ ឬធាតុលោហៈ។ បើគេជាកួូនចៅក៏មិនបានយូរដែរ ព្រោះគេមាន​ភាពជា​អ្នកដឹកនាំ​ពីកំណើតកើតជាមក។

ស្នេហានិងទំនាក់ទំនង

គោទឹក មានទឹកមុខញឹមៗ​តែគិតច្រើនណាស់។ គេប្រចណ្ឌហួងហែង​តែមាន​ហេតុផល និងចេះលាក់ទុកក្នុងចិត្ត ទុកមុខមាត់ឱ្យគូស្នេហ៍ជានិច្ច។ គោទឹក​ច្រើនតែមាន​ស្នេហា​ច្រើនដងក្នុងឆាកជីវិត​ ហើយ​គេតែងតែមានការខកចិត្ត​ជាមួយ​មនុស្ស​ដែលគេទុកចិត្ត​ស្រលាញ់ការពារ។ បើរៀបការល្អជាមួយឆ្នាំរកានិងម្សាញ់ ធ្វើការវិនិយោគ​ល្អជាមួយមនុស្ស​ឆ្នាំមមែ និងវក ចំណែក​យកអ្នកបម្រើដើរតាម រកមនុស្ស​ឆ្នាំជូត និងវក។៕

គ្រូ ឯម

ចុចអាន៖ «ជូត» សំណាងខាងទ្រព្យសម្បត្តិ ឯអាជីពក៏រលូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម