វប្បធម៌ ជំនឿ
នៅក្រោយហេតុផល ដែលមនុស្សជាច្រើនមានតំណមនឹងលេខ១៣
លេខ ១៣ ត្រូវបានគេចាត់ទុកជាលេខគ្មានសំណាងតែមួយគត់ក្នុងចំណោមលេខទាំងអស់ ជាពិសេសនៅលោកខាងលិច។
មនុស្សជាច្រើនជឿថា ថ្ងៃសុក្រទី ១៣ ជាថ្ងៃស៊យបំផុត រីឯអាគារជាន់ទី ១៣ គឺជាអគារគ្មានលាភសំណាងទាល់តែសោះ។
តើមានមូលហេតុអ្វីទើបគេចាត់ទុកលេខ ១៣ ជាលេខសំណាងអាក្រក់?
ទ្រឹស្តីនានាទាក់ទងទៅនឹងមូលហេតុដែលលេខ ១៣ ជាលេខគ្មានសំណាង
១/ នៅអំឡុងរជ្ជកាលនៃអធិរាជអាឡិចសាន់ឌឺ (Alexander) ក្រិកបុរាណជឿថាមានព្រះ ១២ ដែលតំណាងឱ្យខែនីមួយៗ។ ឯកសារនិយាយថា អាឡិចសាន់ឌឺ មានបំណងចង់ធ្វើជាព្រះ ដូច្នេះទ្រង់សង់រូបសំណាកមួយនៅកណ្ដាលទីក្រុង បាប៊ីឡូន ដើម្បីឲ្យមនុស្សគោរពបូជា។ ប៉ុន្តែមិនយូរប៉ុន្មានទ្រង់បានសុគតទៅ។ មនុស្សម្នាគិតថា ដោយសារ អាឡិចសាន់ឌឺ មានបំណងចង់ក្លាយជាព្រះទី ១៣ ទើបជាមូលហេតុដែលនាំឲ្យទ្រង់សោយទិវង្គត។

២/ នៅប្រទេសចិន ១៣ ជាលេខចង្រៃបំផុត ព្រោះបើគេបូកលេខ ១ + ៣ វានឹងស្មើ៤ ដែលភាសាចិនអានថា ស៊ឺ(死) ដែលន័យស្រដៀងគ្នានឹងពាក្យថា ស្លាប់។

តើអ្នកដឹងទេថា…?
ពាក្យ Triskaidekaphobia មានន័យថា ការភ័យខ្លាចនៃលេខ ១៣ ។ ពាក្យនេះត្រូវបានប្រើនៅដើមឆ្នាំ ១៩១០ ដោយចិត្តវិទូលោក Isador Coriat ។ រីឯពាក្យ Paraskevidekatriaphobia មានន័យថា ការភ័យខ្លាចថ្ងៃសុក្រទី ១៣ ។
ក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់តែងតែមានថ្ងៃសុក្រទី ១៣ ម្ដង និងឆ្នាំខ្លះមានពីរដង ហើយម្តងម្កាលមានបីដង។ ក្នុងនោះនៅឆ្នាំ ២០០៩ និងឆ្នាំ ២០១២ មានថ្ងៃសុក្រទី ១៣ រហូត ៣ ដង ក្នុងមួយឆ្នាំ។
ដោយសារតែវាជាលេខដែលគ្មានសំណាង ទីក្រុងជាច្រើនមិនមានផ្លូវលេខ ១៣ ឬអគារលេខ ១៣ ឡើយ។ ជណ្តើរយន្តជាច្រើនគ្មានជាន់ទី ១៣ ទេ ចំណែកសណ្ឋាគារទៀតសោតក៏មិនមានបន្ទប់លេខ ១៣ ដែរ ហើយគេរមែងជំនួសដោយលេខ ១២ ពីរដង (12A)។
ទិនានុប្បវត្តិវេជ្ជសាស្ដ្រអង់គ្លេសមួយក្នុងឆ្នាំ ១៩៩៣ មានចំណងជើងថា “ថ្ងៃសុក្រទី ១៣ ពិតជាថ្ងៃមិនល្អសម្រាប់សុខភាពអ្នក?” បានរកឃើញថា មនុស្សកម្របើកបរណាស់នៅថ្ងៃសុក្រទី ១៣ ប៉ុន្តែចំនួនអ្នកជំងឺចូលសម្រាកទៅមន្ទីរពេទ្យនៅថ្ងៃនោះ មានភាគរយខ្ពស់ បើប្រៀបធៀបទៅនឹងថ្ងៃសុក្រធម្មតា។

ក្រុមហ៊ុន Paramount របស់ហូលីវូដ បានថតភាពយន្តរន្ធត់មួយចំណងជើងថា Friday 13th ។ ភាពយន្តនេះក្លាយកុនដែលជោគជ័យបំផុត រហូតមានដល់វគ្គ១២ ក្នុងពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


