វប្បធម៌ ជំនឿ
តំណមរបស់តារានិករទាំង១២ ដែលគួរធ្វើ ដើម្បីផុតគ្រោះ ក្នុងខែខ្មោចចេញនេះ
បើយើងគិតទៅតាមជំនឿរបស់ជនជាតិចិន នៅក្នុងកំឡុងរយៈពេលមួយខែនេះ ជាខែដែលបើកទ្វារនរក គឺគិតចាប់ពីថ្ងៃទី៤ ខែសីហា ទៅដល់ថ្ងៃទី២ ខែកញ្ញា ដែលគេមានជំនឿថា ពពួកព្រលឹងខ្មោច ព្រាយ បិសាច ត្រូវបានគេប្រលែងមក ដើម្បីរកសាច់ញាតិ ទទួលបុណ្យកុសលពីកូនចៅ។
ចំណែកឯ ពពួកព្រលឹង ដែលគ្មានសាច់ញាតិ នឹងត្រូវដើររកចំណីអាហារដោយខ្លួនឯង ដើម្បីចម្អែតក្នុងរយៈពេល៣០ថ្ងៃនេះ ដែលវាអាចនាំសំណាងមិនល្អដល់មនុស្សដែលមានរាសីស្រុតចុះ។ ជាពិសេស សម្រាប់អ្នកដែលកើតក្នុងឆ្នាំរោង ឆ្នាំឆ្លូវ ឆ្នាំមមី និង ឆ្នាំមមែ អាចប្រឈមនឹងសំណាងអាក្រក់ខ្លាំងជាងគេ។ ដូចនេះ យើងគួរតែធ្វើការពារប្រសើរជាងការព្យាបាល ដើម្បីជៀសឲ្យផុតនូវសំណាងមិនល្អ ក្នុងរដូវកាលបើកទ្វារនរកនេះ។
ចំពោះតំណម ដែលអ្នកត្រូវប្រតិបត្តិតាម ដើម្បីជៀសពីសំណាងអាក្រក់នោះ តាមរយៈការដួងតារានិករទាំង១២ ពោលគឺ Zodic Sign ទាំង១២ ដែលមានដូចខាងក្រោម៖

តារានិករ Aries

គួរតែជៀសវាងពីដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក គឺមិនគួរធ្វើដំណើរច្រើននោះទេ ហើយមុនចូលគេង គួរតែសំពះខ្នើយ ជួយឲ្យអ្នកគេងលក់ស្រួល និងមិនមានសុបិនអាក្រក់។
តារានិករ Taurus

គួរតែផ្អាតការទិញសម្លៀកបំពាក់ថ្មី និង កាបូបថ្មី ហើយមិនគួរធ្វើដំណើរទៅទីឆ្ងាយ ប្រសិនបើមិនមានការចាំបាច់ និង គួរតែធ្វើបុណ្យជាមួយព្រះសង្ឃឲ្យបានច្រើន។
តារានិករ Gemini

គួរតែសម្អាតកន្លែងស្នាក់នៅ និង បោះចោលរបស់ប្រើចាស់ៗចោល នោះអ្នកនឹងទទួលសំណាងល្អនឹកស្មានមិនដល់ ក្នុងខែនេះ។
តារានិករ Leo

ត្រូវប្រយ័ត្នប្រយែងក្នុងជីវិតប្រចាំថ្ងៃ មិនគួរដើរលេងច្រើនពេកទេ ហើយជៀសវាងការធ្វើដំណើរតាមផ្លូវទឹក។
តារានិករ Virgo

អ្នកគួរតែធ្វើការបន់ស្រន់ឲ្យបានច្រើន មិនគួរបន្ដាក់ទុនធ្វើអ្វីមួយ ឬចំណាយដើម សម្រាប់ទទួលបានផលចំណេញនោះទេ អ្នកនឹងខាត ហើយអ្នកគួរតែថែរក្សាសុខភាពឲ្យបានល្អ។
តារានិករ Cancer

ចំពោះ អ្នកមានតារានិករមួយនេះ អ្នកអាចធ្វើបុណ្យឲ្យដួងវិញ្ញាណខ្មោច ដែលគ្មានសាច់ញាតិ នោះអ្នកនឹងមិនមានការខ្វះខាតទ្រព្យ និង មានអ្នកឧបត្ថម្ភទៀត។
តារានិករ Libra

អ្នកគួរតែបន់ស្រន់ ផ្ដល់សំណែន និង អុជធូបនៅវត្ត ដើម្បីសំណាងល្អ ហើយអ្នកមិនត្រូវដាក់សម្ពាធលើជីវិតពេកទេ នោះវានឹងធ្វើឲ្យផ្លូវអារម្មណ៍អ្នកធូរស្រាល។
តារានិករ Scorpio

អ្នកមានសំណាងល្អ ប្រើសិនបើអ្នកជួយទៅកាន់មនុស្សក្រីក្រ និង ជួយសត្វ ដែលកំពុងតែជួបគ្រោះ ឬសត្វដែលស្រែកឃ្លានអាហារ ហើយអ្នកក៏ត្រូវធ្វើបុណ្យជាមួយព្រះសង្ឃផងដែរ។
តារានិករ Sagittarius

គួរប្រយ័ត្នប្រយែងជាមួយនឹងការចងចាំ ព្រោះវាមានឥទ្ធិពលខ្លាំងណាស់ ដល់អ្នក។
តារានិករ Capricorn

អ្នកមិនចាំបាច់ធ្វើអ្វីនោះទេ ប្រសិនជាអ្នកមានបំណងល្អ ចិត្តបរិសុទ្ធនោះ អ្នកនឹងទទួលបានផលល្អមកវិញជាមិនខាន។
តារានិករ Aquarius

ប្រសិនជាអ្នកឧស្សាហ៍បន់ស្រន់ បួងសួង និងអុជធូប ជាប្រចាំនោះ សំណាងផ្នែកទ្រព្យរបស់អ្នកនឹងហូរចូលជាប្រចាំដូចគ្នា។
តារានិករ Pieces

អ្នកមានរាសីស្រុតជាងគេ ដូចនេះ មិនគួរធ្វើដំណើរឆ្ងាយៗនោះទេ បើមិនចាំបាច់ ពិសេស កុំចូលគេងក្នុងសណ្ឋាគារ ឬគេងប្លែកកន្លែង ពុំដូចនោះទេ អ្នកនឹងជួបនារីរបាំរាំឲ្យមើលនៅពេលយប់មិនខាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


