ព័ត៌មានអន្ដរជាតិ
ថៃតែងតាំងនាង Lisa ធ្វើជាទូតសុឆន្ទៈទេសចរណ៍របស់ប្រទេស
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសកាលពីថ្ងៃពុធថា តារាចម្រៀងប៉ុប នាង Lalisa Manobal (Lisa) ដែលជាសមាជិកក្រុមចម្រៀង K-pop ប្លែកភីង (Blackpink) បានយល់ព្រមធ្វើជា «ទូតសុឆន្ទៈ» ទេសចរណ៍ថៃ ក្នុងរយៈពេល ១២ ខែទៅមុខ តាមការតែងតាំងរបស់ខ្លួន ចំពេលប្រទេសបារម្ភពីវិបត្តិទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានឱ្យដឹងថា នាង Lisa ដែលត្រូវបានតែងតែងជា «ទូតសុឆន្ទៈប្រទេសថៃដ៏អស្ចារ្យ» ឬ «Amazing Thailand Ambassador» នឹងក្លាយជាអ្នកតំណាងទេសចរណ៍ថៃទៅកាន់ពិភពលោក។
អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ឥទ្ធិពលរបស់នាង Lisa នឹងជួយជំរុញភ្ញៀវទេសចរឱ្យទៅលេងប្រទេសថៃ ដើម្បីជួយជំរុញចំណូលពីវិស័យទេសចរណ៍ឱ្យបានលើស ៣ ទ្រីលានបាត ក្នុងឆ្នាំ ២០២៦។
លោកស្រី Thapanee បាននិយាយយ៉ាងដូច្នេះថា៖ «ការសហការជាមួយ Lisa ក្នុងឋានៈជា ទូតសុឆន្ទៈ Amazing Thailand គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បីបង្ហាញពីភាពទាក់ទាញ ភាពសម្បូរបែប និងភាពអស្ចារ្យរបស់ថៃ តាមទស្សនៈថ្មី ដែលនឹងជំរុញទឹកចិត្តប្រជាជនថៃ និងភ្ញៀវអន្តរជាតិឱ្យស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសថៃជាមួយគ្នា»។

ប្រធាន TAT ដដែលបន្តថា៖ «Lisa គឺជាប្រភពនៃមោទនភាពបំផុតមួយរបស់ប្រទេសថៃ។ សមិទ្ធិផល និងភាពជោគជ័យរបស់នាង ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ហើយនាងដើរតួជាកម្លាំងដ៏មានឥទ្ធិពលក្នុងការប្រាប់ពី ភាពស្រស់ស្អាត និងអត្តសញ្ញាណតែមួយគត់របស់ថៃ ទៅដល់ទស្សនិកជនអន្តរជាតិឱ្យកាន់តែទូលំទូលាយ»។
គួរគូសបញ្ជាក់ថា ការតែងតាំងនាង Lisa នាពេលនេះ ធ្វើឡើងចំពេលដែលប្រទេសថៃ ធ្លាក់ចូលទៅក្នុងវិបត្តិទេសចរណ៍ ដោយសារតែបញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព ភាពស្រពិចស្រពិលសេដ្ឋកិច្ចសកល វិបត្តិព្រំដែនជាមួយកម្ពុជា គ្រោះរញ្ជួយដី និងកំណើននៃការប្រកួតប្រជែងពីប្រទេសទិសដៅទេសចរណ៍ដទៃ ជាដើម។ ការណ៍ទាំងនេះ ធ្វើឱ្យថៃពិបាកក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួន ឱ្យបានដូចឆ្នាំ ២០១៩ ពោលគឺមុខសម័យកូវីដ១៩។
ចាប់ពីខែមករា ដល់ចុងខែកញ្ញា ថៃបានស្វាគមភ្ញៀវទេសចរបរទេសប្រមាណ ២៣,៤៥ លាននាក់ ដោយធ្លាក់ចុះប្រមាណ ៧,៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលនេះបង្កកង្វល់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពេលដែលទេសចរណ៍ជាវិស័យដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចថៃ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


