Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យជនបរទេសអាចកាន់តំណែងថ្នាក់ដឹកនាំក្រុមហ៊ុនរដ្ឋ

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាននិយាយថា ជនបរទេសអាចកាន់តំណែងថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ី ប្រសិនបើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់ថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិថា លោកបានស្នើឱ្យមូលនិធិវិនិយោគរដ្ឋ Danantara ធានាឱ្យសហគ្រាសរដ្ឋទាំងអស់អនុវត្តតាមស្តង់ដារអន្តរជាតិ។ មូលនិធិ​នេះ​មាន​អាយុ​ប្រហែល ៧ ខែ​ឥឡូវ​នេះ ហើយ​​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​ប្រហែល ១ ០០០។

លោក ប្រាបូវូ បាន​ប្រាប់សន្និសីទ Forbes Global CEO Conference នៅក្រុងចាកាតា នៅល្ងាចថ្ងៃពុធថា៖ «អ្នក [Danantara] អាចស្វែងរកអ្នកមាន​ខួរក្បាលល្អបំផុត និងទេពកោសល្យល្អបំផុត។ ខ្ញុំបានផ្លាស់ប្តូរបទប្បញ្ញត្តិ​ហើយ»។

​លោកបន្តយ៉ាងដូច្នេះថា៖ «ជនបរទេស និងមិនមែនឥណ្ឌូណេស៊ី ឥឡូវនេះអាចដឹកនាំសហគ្រាសរដ្ឋរបស់យើងបាន»។

មូលនិធិ​ Danantara ​បាន​ហៅការផ្លាស់ប្ដូររបស់លោក ប្រាបូវូ ថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែងជាសកល។

មែនទែនទៅ គោលនយោបាយ​នេះ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិធីសាស្រ្តគ្រប់គ្រងសហគ្រាសរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី ដែលតាមទម្លាប់ត្រូវបានដឹកនាំដោយនាយកប្រតិបត្តិក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម