សេដ្ឋកិច្ច
កម្ពុជារៀបចំវេទិកាស្វាយន្ទី និងម្រេច ឆ្នាំ ២០២៥ ដើម្បីបើកច្រកទីផ្សារនាំចេញទៅសហភាពអឺរ៉ុប
ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពអឺរ៉ុប រៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប» រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទី និងម្រេច ដែលជាវិស័យសក្តានុពលរបស់កម្ពុជា និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាពិសេសសហភាពអឺរ៉ុប។
កម្ពុជាមានមោទនភាពដែលបានក្លាយជាអ្នករួមចំណែកដ៏សំខាន់មួយនៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទី និងម្រេចពិភពលោក សម្បូរដោយដីមានជីជាតិ និងអាកាសធាតុអំណោយផលល្អ ប្រទេសយើងផលិតគ្រាប់ស្វាយចន្ទីដ៏មានឱជារស និងមានសារធាតុចិញ្ចឹមខ្ពស់។
ចំណែកឯម្រេចវិញ ជាពិសេសម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) មានភាពល្បីល្បាញទូទាំងពិភពលោកចំពោះក្លិនឈ្ងុញ និងគុណភាពកម្រិតខ្ពស់។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ផលិតផលទាំងពីរនេះ មិនត្រឹមតែជាប្រភពចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចលករយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចបរិយាប័ន្ន និងការពង្រីកសក្ដានុពលនាំចេញរបស់ប្រទេសយើងផងដែរ។
ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការប្រកួតប្រជែងក្នុងវិស័យកសិកម្ម និងពិពិធកម្មទីផ្សារ ក្រសួងពាណិជ្ជកម្ម ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអាល្លឺម៉ង់
ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងដៃគូសហការជាច្រើនទៀតបានរៀបចំវេទិកានេះឡើង ក្រោមមូលបទ«ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»។
វេទិកានេះ ជាស្ពានផ្សារភ្ជាប់វិស័យកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងគាំទ្រ ដល់ចក្ខុវិស័យរួមគ្នានៃទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយចីរភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៨០១ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើង ៦០,៥៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ចំណែកចំណូលពីការដាំម្រេចចំនួន ២៨ លានដុល្លារ ធ្លាក់ចុះជាង ១១% នៅរយៈពេល ៩ ខែ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


