ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើង ជុំវិញសុទិដ្ឋិនិយមពីការបើករដ្ឋាភិបាលអាមេរិកឡើងវិញ
តម្លៃប្រេងអន្តរជាតិកើនឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាថ្ងៃចន្ទ (១០ វិច្ឆិកា) នេះ ជុំវិញសុទិដ្ឋិនិយមអំពើការបើករដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលឆាប់ៗឡើងវិញ ដោយនឹងជួយជំរុញតម្រូវការប្រេងចំពេលដែលការផ្គត់ផ្គង់របស់សកលកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ៤៧ សេន ឬ ០,៧៤% ដល់ ៦៤,១០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៩ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៥០ សេន ឬ ០,៨៤% ដល់ ៦០,២៥ ដុល្លារ/បារ៉ែល។
ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃចន្ទនេះ មានរយៈពេល ៤០ ថ្ងៃហើយ ពោលគឺយូរបំផុតក្នុងប្រវត្តិសាស្រ្ត។ ព្រឹទ្ធសភាអាមេរិក កំពុងរៀបចំបោះឆ្នោតលើផែនការបើករដ្ឋាភិបាលឡើងវិញឱ្យបានឆាប់ៗនេះ។
អ្នកវិភាគទីផ្សារបាននិយាយថា ការបើករដ្ឋាភិបាលឡើងវិញគឺជាសញ្ញាវិជ្ជមាន ដោយវានឹងស្តារប្រាក់ឈ្នួលដល់បុគ្គលិកខាងសហព័ន្ធចំនួន ៨០០ ០០០ នាក់។ នេះនឹងជំរុញទំនុកចិត្ត សកម្មភាព និងការចំណាយរបស់អ្នកប្រើប្រាស់ ពោលគឺជំរុញសកម្មភាពសេដ្ឋកិច្ច ហើយបង្កើនតម្រូវការប្រេង។
យ៉ាងណាមិញ កំណើននៅថ្ងៃចន្ទនេះ នៅតែតិចតួច ចំពេលដែលតម្លៃប្រេងចុះខ្សោយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៅហើយ ដោយសារតែកង្វល់នៃកំណើនការផ្គត់ផ្គង់ និងភាពតានតឹងពាណិជ្ជកម្មសកល ដែលបង្កក្ដីបារម្ភពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ច។
កាលពីសប្តាហ៍មុន តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះប្រហែល ២% ក្រោយអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចចិត្តបង្កើនការផលិតប្រេងនៅខែធ្នូ ប៉ុន្តែផ្អាកការបង្កើននេះនៅត្រីមាសដើមឆ្នាំ ដើម្បីបញ្ចៀសការផ្គត់ផ្គង់ច្រើនហួសតម្រូវការ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


