សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រីចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ ដូចជាពិនិត្យតាមដានការប្រើប្រាស់ថាមពលរបស់រោងចក្រ-សហគ្រាស កាត់បន្ថយសំណល់ និងប្រើប្រាស់វត្ថុធាតុដើមដែលមាននិរន្តរភាព ពិសេសពីប្រភព និងធនធានកសិផលក្នុងស្រុក។

ក្នុងទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា ការវិវត្តឆ្ពោះទៅផលិតកម្មកាន់តែបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានតម្លាភាព និងក្រមសីលធម៌អាជីវកម្ម មិនមែនគ្រាន់តែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ពាណិជ្ជកម្មសកល។
យោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់។ ប៉ុន្តែអង្គភាពសេដ្ឋកិច្ចដែលដឹកនាំដោយស្ត្រីទាំងនោះ ភាគច្រើន ប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរឹតត្បិតលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ ជំនួយអភិវឌ្ឍអាជីវកម្ម និងការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការផ្លាស់ប្តូរទៅរកផលិតកម្មបៃតងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ វត្ថុធាតុដើមដែលមានមេត្រីភាពបរិស្ថាន ថាមពលស្អាត បច្ចេកវិទ្យាបៃតង ឬវិញ្ញាបនបត្របៃតង អាចធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើងចំពោះមុខ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុនតិច។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ ដូចជាពិនិត្យតាមដានការប្រើប្រាស់ថាមពលរបស់រោងចក្រ-សហគ្រាស កាត់បន្ថយសំណល់ និងប្រើប្រាស់វត្ថុធាតុដើមដែលមាននិរន្តរភាព ពិសេសពីប្រភពនិងធនធានកសិផលក្នុងស្រុក។

ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ”ពីទស្សនៈវិស័យទៅជាបេសកកម្ម៖សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង”ដោយរំលេចតួនាទីដ៏សំខាន់របស់សហគ្រិនស្ត្រី ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


