សេដ្ឋកិច្ច
សុវត្ថិភាពម្ហូបអាហារ ជាអាទិភាពជាតិទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម នៅកិច្ចប្រជុំលើកទី១ ដើម្បីពង្រឹងសមត្ថភាពវិភាគម្ហូបអាហាររបស់ជាតិបានថ្លែងថា សុវត្ថិភាពម្ហូបអាហារ គឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហែម វណ្ណឌី លើកឡើងថា សុវត្ថិភាពម្ហូបអាហារគឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។ គោលដៅរបស់យើង គឺរៀបចំយន្តការជ្រើសរើសមន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង សម្រាប់វិភាគម្ហូបអាហារ ព្រមទាំងអាចទទួលបានការគាំទ្រ និងពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ភាពអនុលោមនៃមន្ទីរពិសោធន៍ទាំងនោះ។
សុវត្ថិភាពម្ហូបអាហារប៉ះពាល់ផ្ទាល់ដល់សុខភាពអ្នកប្រើប្រាស់ និងទំនុកចិត្តទីផ្សារ ហើយការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដោយផ្អែកលើស្តង់ដារបច្ចេកទេស មានសារៈសំខាន់ ដើម្បីធានាថាមន្ទីរពិសោធន៍ទាំងនោះដំណើរការ និងផ្តល់លទ្ធផលវិភាគប្រកបដោយគុណភាព ភាពជឿជាក់ និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់សមាជិកគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ចំពោះការប្តេជ្ញាចិត្ត ព្រមទាំងបានណែនាំឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការ រៀបចំផែនការប្រចាំឆ្នាំ និងរបបប្រជុំទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ។

លោករដ្ឋមន្ត្រី បានរំលឹកថា ការវាយតម្លៃទទួលស្គាល់ជាតិ និងអន្តរជាតិនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគម្ហូបអាហារនៅកម្ពុជា ដែលនឹងបម្រើជាសសរស្តម្ភសម្រាប់ការពារសុខភាពសាធារណៈ និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើផលិតផលម្ហូបអាហារនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


