សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ៨០៧ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី ត្រឹមរយៈពេល ១០ ខែ
កម្ពុជារកចំណូលបានជាង ៨០៧ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ៦០,៩៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ ហើយជាប់លេខ១ ខាងគុណភាពគ្រាប់ស្វាយចន្ទី ដោយសារគ្រាប់ស្វាយចន្ទីយើងធំ រសជាតិឆ្ងាញ់ ព័ណ៌សម្បុរល្អ និងមានសារធាតុចិញ្ចឹមផ្សេងៗ ដែលអាចលក់បានតម្លៃថ្លៃជាងគេនៅលើពិភពលោក មួយតោនស្វាយចន្ទីស្ងួតដែលមិនទាន់កែច្នៃ មានតែកម្ពុជាតែដែលក់បានតម្លៃជាង ១៨០០ ដុល្លារ។
លោកបានបន្ថែមថា ការកែច្នៃស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតដូច្នេះ យើងនាំចេញស្វាយចន្ទីមិនទាន់កែច្នៃច្រើន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ថា ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជានឹងកើនដល់ ១ លានតោន នៅឆ្នាំ ២០២៦ ខណៈផ្ទៃដីដាំដុះស្វាយចន្ទីបានកើនដល់ប្រមាណ ៧០ ម៉ឺនហិកតា (ទិន្នន័យក្រៅផ្លូវការ) ដែលសមាគមបានធ្វើជំរឿនជាមួយអ្នកលក់កូនស្វាយចន្ទី ដូច្នេះបើយើងគុណ ១,៥ តោន ក្នុងមួយហិកតា ក៏យើងបានជាង១ លានតោនដែរ។
លោកយល់ឃើញថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនឹងកើនឡើងនៅឆ្នាំ ២០២៦ ព្រោះមានការវិនិយោគរោងចក្រថ្មីៗចំនួន ២ បន្ថែមទៀត ដែលចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៦ ខាងមុខនេះ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយវៀតណាមបានផ្សព្វផ្សាយថា កម្ពុជាបាននាំចេញគា្រប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារវៀតណាមចំនួន ៩៦ ម៉ឺន ៤ ពាន់តោន គិតជាទឹកប្រាក់ ១,៤៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


