សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines របស់ម៉ាឡេស៊ី តភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាបនាដំណាច់ខែវិច្ឆិកានេះ
ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines របស់ប្រទេសម៉ាឡេស៊ីនឹងធ្វើការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប (SAI) ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយរំពឹងថា នឹងមានការតភ្ជាប់ជើងហោះហើរថ្មី ២ បន្ថែមទៀត ត្រឹមដំណាច់ឆ្នាំ ២០២៥។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា នេះជាផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា។
ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សឹង្ហបុរី, និងឥណ្ឌូនេស៊ី។

ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala Lumpur–Siem Reap (SAI) ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើងហោះហើរលេខ FY3520 (KUL–SAI) និង FY3521 (SAI–KUL)។
បន្ទាប់ពីជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ-សៀមរាប (SAI) របស់ក្រុមហ៊ុនអាកាសចរណ៍ Firefly, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងមានក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការហោះហើរចំនួន ១៣ ក្រុមហ៊ុន នឹងក្លាយជាជើងហោះហើរថ្មី កូឡាឡាំពួរ-សៀមរាប ហើយរំពឹងថានឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២ បន្ថែមទៀត មាន T’way និងAir Busan ត្រឹមដំណាច់ឆ្នាំ២០២៥៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


