Connect with us

សេដ្ឋកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុជោគជ័យក្នុងការតេស្ដសាកល្បងរបាយការណ៍ចីរភាព

បានផុស

នៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជោគជ័យ​ក្នុងការ​តេស្ដ​សាកល្បង​របាយការណ៍​ចីរភាព​ក្រោមជំនួយបច្ចេកទេស​របស់​ធនាគារពិភពលោក ក្នុង​ការ​បង្ហាញព័ត៌មានចីរភាពរបស់កំពង់ផែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ និយ័តករមូលបត្រកម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដើម្បី​អបអរសាទរដល់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុដែល​ជាបុគ្គលចុះ​បញ្ជីលក់​មូលបត្រ​ដែល​បាន​ចូលរួមក្នុង​ផែនការ​តេស្ដសាក​ល្បងរៀប​ចំរបាយការណ៍​ចីរភាពក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក និង​បាន​ជោគជ័យ​ក្នុងការអនុវត្តកាតព្វកិច្ចបង្ហាញព័​ត៌មានចីរភាពរបស់កំពង់​ផែស្វយ័តក្រុង​ព្រះសីហនុ​ដោយស្ម័គ្រ​ចិត្ត​ស្រប​តាម​ប្រកាស​ស្ដី​ពី​ការបង្ហាញព័ត៌មានចីរភាព។

ការបង្ហាញព័ត៌មានចីរភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំពោះអភិបាលកិច្ចសាជីវកម្មល្អ តម្លាភាព និងក៏ជាការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ច ដើម្បីសម្រេចបានគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម