សេចក្ដីជូនដំណឹង
ឯកឧត្ដម Leung Chun-ying ចូលរួមពិធីសម្ពោធបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ
ឯកឧត្ដម LEUNG Chun-ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX Foundation បានចូលរួមពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលប្រារព្ធឡើងក្រោមអធិបតីភាពរបស់់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និងក្រុមហ៊ុន Overseas Cambodia Investment Corporation (OCbIC)។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅខេត្តកណ្ដាល ស្ថិតនៅចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និងគ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា ហើយត្រូវបានរៀបចំសាងសង់ចេញជា ៣ ដំណាក់កាល។

ក្នុងនាមជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ 4F ដំបូងរបស់កម្ពុជា ដំណាក់កាលទី១ ត្រូវចំណាយការវិនិយោគប្រហែល ២,១៥ ប៊ីលានដុល្លារ ដែលធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏ធំ ជឿនលឿន និងទំនើបបំផុតក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់សម្រាប់ប្រទេសជាតិ។
、梁振英(中)-1024x683.jpg)
ឯកឧត្ដម LEUNG បានបង្ហាញនូវកិត្តិយសដែលបានចូលរួមក្នុងពិធីសម្ពោធនេះ ហើយបានលើកឡើងពីសក្ដានុពលរបស់អាកាសយានដ្ឋានអន្តរជាតិតេជោថាជា «ម៉ាស៊ីនថ្មី» សម្រាប់វឌ្ឍនភាពរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងហុងកុង ក្នុងការចូលរួមជាមួយកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងតំបន់របស់កម្ពុជា។

ជាមួយនឹងដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លោកបានសម្ដែងភាពជឿជាក់ថា ទីក្រុងហុងកុង និងកម្ពុជា នឹងពង្រីកឱកាសក្នុងពាណិជ្ជកម្ម សកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូរវប្បធម៌ផ្សេងៗ។

ឯកឧត្ដមបានបន្ថែមទៀតថា ទីក្រុងហុងកុងនឹងដើរតួជាស្ពានចម្លង តាមរយៈការលើកទឹកចិត្តឱ្យសហគ្រាសចិនដីគោក និងហុងកុង ឱ្យកាន់តែច្រើន ចូលរួមក្នុងដំណើរជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព ដែលនឹងពង្រឹងការតភ្ជាប់របស់កម្ពុជាទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម LEUNG ក៏បានបញ្ជាក់ផងដែរថា មូលនិធិ GX Foundation ដែលឯកឧត្ដមបានបង្កើតឡើង នឹងបន្តការងារសុខភាពសាធារណៈ និងមនុស្សធម៌នៅកម្ពុជា។ ក្រោមភាពជាដៃគូជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ មូលនិធិ GX នឹងបើកដំណើរការ «គម្រោងការពារហានិភ័យសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺដែលកើតឡើងដោយភ្នាក់ងារបង្កមេរោគផ្សេងៗ» ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពសាធារណៈក្នុងតំបន់ និងលើកកម្ពស់ «ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


