សេដ្ឋកិច្ច
អ្នកជំនាញថា Turkish Airline មិនត្រឹមនាំមកនូវភ្ញៀវតួកគីទេ តែថែមទាំងជាច្រកនាំភ្ញៀវអន្តរជាតិមកកម្ពុជា
ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា លោក ធួន ស៊ីណាន បានឱ្យ«កម្ពុជាថ្មី» នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា Turkish Airline មិនត្រឹមតែនាំមកនូវភ្ញៀវទេសចរតួកគីមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មួយនេះគឺជាច្រកនៃការនាំភ្ញៀវអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។

លោកបានគូសបញ្ជាក់ថា មានគោលដៅ ៣ – ៤ ក្រៅតែពីប្រទេសថៃ គឺកម្ពុជាមាន Turkish, Doha, Abu Dhabi ស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបាននាំភ្ញៀវទេសចរមកកាន់កម្ពុជា ប៉ុន្តែនេះគឺមិននិយាយពីតំបន់អាស៊ាននោះទេ ដូច្នេះមានន័យថា នៅក្នុងតំបន់មជ្ឈឹមបូព៌ា គឺក្រុមហ៊ុនអាកាសចរណ៍ Turkish នេះហើយដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។
«ដូច្នេះ បានន័យថា កម្ពុជាមិនមែនទទួលបានត្រឹមតែភ្ញៀវទេសចរតួកគីមកកាន់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាគឺជាច្រក ជាការតភ្ជាប់ទីផ្សារអន្តរជាតិមកកាន់កម្ពុជាតាមរយៈតួកគី»។ លោក ធួន ស៊ីណាន បន្ថែមបែបនេះ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airline នឹងតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹងនូវចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងតួគី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


