ព័ត៌មានអន្ដរជាតិ
តម្លៃប្រាក់ដុល្លារអាមេរិកឆ្នាំនេះ អាចធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង ២០ ឆ្នាំ
តម្លៃប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០២៥ អាចនឹងធ្លាក់ចុះខ្លាំងបំផុតរាប់តាំងពីឆ្នាំ ២០០៣ ចំពេលវិនិយោគិនបន្តរំពឹងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) នឹងកាត់អត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំក្រោយ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រាក់ដុល្លារនៅតែខ្សោយពេលជួញដូរលើទីផ្សារអាស៊ីកាលពីពុធ។
ទិន្នន័យរដ្ឋាភិបាលអាមេរិកចេញផ្សាយនៅថ្ងៃអង្គារ បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង ៤,៣% កាលពីត្រីមាសទី៣ ដែលរឹងមាំបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ។ ទោះបីជាបែបនេះក្ដី វិនិយោគិននៅតែរំពឹងថា Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត ឆ្នាំក្រោយ ខណៈ Fed នឹងរៀបចំកិច្ចប្រជុំគោលនយោបាយហិរញ្ញវត្ថុនៅចុងខែមករា។
លោក David Mericle ប្រធានសេដ្ឋវិទូអាមេរិកនៅ Goldman Sachs បានថ្លែងប្រាប់់រ៉យទ័រ យ៉ាងដូច្នេះថា៖ «យើងរំពឹងថា FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ) នឹងសម្របសម្រួលលើការកាត់បន្ថយអត្រាមូលដ្ឋាន ២៦ ពិន្ទុ ចំនួន ២ ដង ទៀត ដល់ ៣-៣,២៥% ប៉ុន្តែមើលឃើញថា ហានិភ័យត្រូវបានបន្ថយចុះ»។ លោក David បានរំពឹងទុកដូច្នេះ ដោយសារតែការធ្លាក់ចុះនៃអតិផរណាអតិផរណា។
ក្នុងការជួញដូរកាលពីថ្ងៃពុធ សន្ទស្សន៍តម្លៃប្រាក់ដុល្លារ ធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀត បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ សប្ដាហ៍ ដល់ ៩៧,៧៦៧ ពិន្ទុ ហើយអត្រាតម្លៃប្រចាំឆ្នាំ អាចធ្លាក់ចុះរហូតដល់ ៩,៩% ដែលជាការធ្លាក់ប្រចាំឆ្នាំដ៏ធំបំផុត ចាប់តាំងពីឆ្នាំ ២០០៣។
មែនទែនទៅ តម្លៃប្រាក់ដុល្លារនៅឆ្នាំនេះ ប្រែប្រួលខ្លាំងដោយសារតែភាពមិនច្បាស់លាសនៃការប្រកាសពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនសម្រាប់ការវិនិយោគលើទ្រព្យសម្បត្តិអាមេរិក។ ក្រៅនេះ ការប្រើប្រាស់អំណាចរបស់លោក ត្រាំ លើឯករាជ្យភាពរបស់់ Fed ក៏បានប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារផងដែរ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


