ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ក្រុងហាណូយដាក់កាមេរ៉ា AI ដើម្បីចាប់អ្នកបោះចោលសំរាម និងរំលោភចំណីផ្លូវ
នាយកដ្ឋានប៉ូលិសក្រុងហាណូយ នៃប្រទេសវៀតណាម បានដាក់ឱ្យដំណើរការ «ប្រព័ន្ធកាមេរ៉ាអនុវត្តច្បាប់ពីចម្ងាយ» ដើរដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីពិន័យ ឬដាក់ទោសទណ្ឌអ្នករំលោភសណ្តាប់ធ្នាប់ទីក្រុង និងបរិស្ថាន រួមទាំងអ្នកបោះចោលសំរាម និងរំលោភចំណីផ្លូវ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។

គំនិតផ្តួចផ្តើម ដែលដាក់ឱ្យដំណើរការកាលពីថ្ងៃពុធសប្តាហ៍មុននេះ មានគោលបំណងពង្រឹងការគ្រប់គ្រងទីក្រុង ទប់ស្កាត់បទល្មើសដដែលៗ និងបង្កើនសោភ័ណភាពទូទៅនៃរដ្ឋធានីហាណូយ ដោយតាមដានកន្លែងសាធារណៈ ២៤ ម៉ោង/ថ្ងៃ។
នាយកដ្ឋានប៉ូលិសក្រុងបានឱ្យដឹងថា ប្រព័ន្ធកាមេរ៉ា AI ត្រូវបានរចនាឡើងដើម្បីចាប់យក និងកត់ត្រាដោយស្វ័យប្រវត្តិនូវបទល្មើសជាច្រើនប្រភេទ។ ទាំងនេះរួមមានការរំលោភលើចិញ្ចើមផ្លូវ និងផ្លូវថ្នល់ ការលក់ដូរ/ដាក់បង្ហាញទំនិញដោយខុសច្បាប់ ផ្លាកសញ្ញាផ្សាយពាណិជ្ជកម្ម ឬសំយ៉ាបផ្ទះដោយគ្មានការអនុញ្ញាត និងការចតយានយន្តខុសច្បាប់។
លើសពីនេះ ប្រព័ន្ធនេះក៏ផ្តោតលើបញ្ហាអនាម័យបរិស្ថានផងដែរ ដូចជាការចោលសំរាម ការនោម/បន្ទោរបង់ និងការបញ្ចេញទឹកសំណល់មិនត្រឹមត្រូវនៅតាមផ្លូវ ឬចំណីផ្លូវ។ រូបភាពនៃការរំលោភបំពានទាំងនេះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលព័ត៌មានបញ្ជាការដ្ឋានប៉ូលិសទីក្រុងហាណូយ ហើយបន្ទាប់មក មជ្ឈមណ្ឌលនឹងផ្ញើទៅកាន់អង្គភាពប៉ូលិសមូលដ្ឋាន សម្រាប់ការផ្ទៀងផ្ទាត់ និងចាត់វិធានការរហ័ស៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


