សេដ្ឋកិច្ច
គម្រោគវិនិយោគធំៗតម្លៃរាប់រយលានដុល្លារនឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ជាក់ស្តែងគម្រោងវិនិយោគចិញ្ចឹមខ្យង់គុជដែលមានតម្លៃទុនប្រមាណ ៣០០ លានដុល្លារអាមេរិក នឹងលេចចេញជារូបរាងឡើងនៅខេត្តកំពង់ធំនាពេលឆាប់ៗខាងមុខនេះ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ គម្រោងសួនកសិ-ឧស្សាហកម្ម រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ទើបបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព។
អនុស្សរណៈនេះ ត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់ទៅលើការកែច្នៃកសិផលនានា ដែលមិនផ្ដោតលើការកែច្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដី ប្រមាណ ៣០០ហិកតា និងគម្រោងចិញ្ចឹមខ្យង់គុជ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៣០០ លានដុល្លារអាម៉េរិក គ្រោងនឹងសម្ពោធបើកការដ្ឋាននាពេលខាងមុខបន្តិចទៀតនេះ ព្រមទាំងគម្រោងវារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាច្រើនទៀតផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដើម្បីសម្រួលដល់ការវិនិយោគរបស់វិស័យឯកជន ក៏ដូចជាការជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍមួយចំនួន ពិសេសរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សាធារណៈក្នុងខេត្តកំពង់ធំចំនួន ៣៧០ គម្រោង ក្នុងទឹកប្រាក់ ប្រមាណជាង ១,៥ ប៊ីលានដុល្លារអាម៉េរិក។

ទន្ទឹមនេះ ខេត្តកំពង់ធំបាននិងកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យសំខាន់ជាច្រើន មានជាអាទិ៍ គម្រោងការអភិវឌ្ឍសួនឧស្សាហកម្មស្វាយចន្ទី “Cashew Nut Industrial Park (CIP)” ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាង នាពេលខាងមុខនេះផងដែរ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


