សេដ្ឋកិច្ច
កម្ពុជានឹងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅបារាំង ក្នុងខែតុលា
ក្រសួងពាណិជ្ជកម្មនឹងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ «SIAL PARIS 2026» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

បើតាមក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជា ពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលដើរតួនាទីដ៏សំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្តល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជៈ។
ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា ៨ ផ្នែក ដែលក្នុងផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នា ពាក់ព័ន្ធ នឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយក្នុងនោះរួមមាន អាហារកែច្នៃ អាហារឆ្អិនស្រាប់ (ready-to-eat food) គ្រឿងផ្សំ គ្រឿងទេស នំចំណី បង្អែម ភេសជ្ជៈ ផលិតផលទឹកដោះគោ ផលិតផលសរីរាង្គ និងកសិផល ជាដើម។

អាស្រ័យហេតុនេះ ពាណិជ្ជករ ផលិតករវិនិយោគិន និង សាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផលទំនិញជាអាហារ និងភេសជ្ជៈនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ អាចធ្វើការទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុន ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា ពាណិជ្ជករ ផលិតករ វិនិយោគិន និង សាធារណជន នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងចាប់យកឱកាសដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងពង្រីក សកម្មភាពវិនិយោគ៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


