សេដ្ឋកិច្ច
ភោជនីយដ្ឋាន យុី សាង ដាក់បង្ហាញផលិតផលទេសចរណ៍កសិកម្មកម្ពុជា «អំបុក ឌីមសាំ និងស្រា Metodo Classico »
កាលពីថ្ងៃទី ៧ ខែមីនា ភោជនីយដ្ឋាន យុី សាង (Yi Sang Restaurant) សាខាបឹងស្នោ បានរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារដ៏សំខាន់មួយ ដើម្បីអបអរសាទរចំពោះការបញ្ចូលអំបុក (អង្ករស្រូវថ្មីរបស់កម្ពុជា) ជាគ្រឿងផ្សំលំដាប់ពិភពលោក។ ក្រោមកិច្ចសហការប្រកបដោយភាពច្នៃប្រឌិតជាមួយក្រុមហ៊ុននាំចូល និងចែកចាយស្រាទំពាំងបាយជូរ Celliers d’Asie ព្រឹត្តិការណ៍នេះបានដាក់បញ្ចូនគ្នានូវ ឌីមសាំ ធ្វើដោយដៃ ជាមួយនឹងស្រា FERRARI (Metodo Classico) ដែលជាស្រាសំប៉ាញលំដាប់ខ្ពស់ ល្បីល្បាញប្រណិត ផលិតតាមបែបប្រពៃណី និងមានគុណភាពដែលគេទទួលស្គាល់ជាសកល។

ក្រៅពីបទពិសោធន៍ធ្វើម្ហូប ព្រឹត្តិការណ៍នេះបានបម្រើជាវេទិកាមួយដើម្បីផ្សព្វផ្សាយទេសចរណ៍កសិកម្មកម្ពុជា។ តាមរយៈការលើកកម្ពស់ម្ហូបប្រពៃណីដ៏សាមញ្ញដូចជាអំបុកទៅជាមុខម្ហូបថ្មី Yi Sang មានគោលបំណងទាក់ទាញ «ទេសចរភ្លក់ម្ហូបអាហារ» ទូទាំងពិភពលោក និងបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌខ្មែរទៅកាន់ពិភពលោក។
ម៉ឺនុយដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់នេះ បានបញ្ចូល ឌីមសាំពិសេស ជាច្រើនមុខ ហើយមុខម្ហូបនីមួយៗ ត្រូវបានធ្វើឡើងពីអំបុកយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវវាយនភាពពិសេស និងរសជាតិដ៏ឈ្ងុយឆ្ងាញ់។

លោក Luu Meng នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Almond Hospitality បានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះគឺលើសពីការភ្លក់រសម្ហូបសាមញ្ញៗ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍នេះគឺជាការបង្ហាញអំបុកកម្ពុជាទៅដល់ពិភពលោក។ អំបុកក៏ជាគ្រឿងផ្សំដ៏ល្អបំផុតមួយនៅទូទាំងពិភពលោក ដែលអាចលើករស់ជាតិម្ហូបអាហារគ្រប់ប្រភេទ។ ខ្ញុំមានមោទនភាពក្នុងការបង្ហាញថា របៀបធ្វើម្ហូបតាមប្រពៃណីរបស់កម្ពុជា និងចិន អាចលាយបញ្ចូលគ្នាបានយ៉ាងល្អតាមរយៈអំបុក ដែលបានមកពីវាលស្រែរបស់យើង»។
ដោយឡែក លោក Jeroen Van Daalen អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Celliers d’Asie វិញ បានសម្តែងមោទនភាពចំពោះការឧបត្ថម្ភសហការនេះ ដោយបញ្ជាក់ថា ការដាក់បញ្ចូននៃគ្រឿងផ្សំកម្ពុជា បច្ចេកទេសចិន និងស្រាសំប៉ាញ FERRARI លំដាប់ពិភពលោក បានចាប់យកនូវស្មារតីនៃ «ការរួបរួមគ្នា» និងការឆ្លងវប្បធម៌គ្នា យ៉ាងល្អ។

ព្រឹត្តិការណ៍ដដែល បានបញ្ចប់ទៅដោយមានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវកិត្តិយស រួមទាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
បន្ទាប់ពីភាពជោគជ័យនៃការតាំងពិព័រណ៍នេះ ក្រុមហ៊ុន Yi Sang និងក្រុមហ៊ុន Almond Hospitality Group បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការច្នៃប្រឌិតម្ហូបអាហារដែលមានឫសគល់នៅក្នុងបេតិកភណ្ឌ។ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការស្វែងរក និងលើកកម្ពស់ផលិតផលដែលដាំដុះនៅកម្ពុជា ដោយខិតខំឥតឈប់ឈរដើម្បីបង្កើតបទពិសោធន៍ពិសារអាហារ ដែលផ្តល់តម្លៃដល់ការខិតខំប្រឹងប្រែងរបស់កសិករក្នុងស្រុក និងជំរុញកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យក្លាយជាគោលដៅឈានមុខគេសម្រាប់ទេសចរណ៍វប្បធម៌ និងម្ហូបអាហារ។
តាមរយៈការរួមបញ្ចូលគ្រឿងផ្សំក្នុងស្រុកក្នុងម្ហូបអាហារសម័យទំនើប ភោជនីយដ្ឋាន Yi Sang បន្តកំណត់ស្តង់ដារថ្មីសម្រាប់ឧត្តមភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


