សេដ្ឋកិច្ច
ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បើកដំណើរការសិប្បកម្មខោទឹកនោម ម៉ាកប៉ាវប៉ាវនៅរាជធានីភ្នំពេញដែលជាជំហានថ្មីនៃការបង្កើនផលិតកម្មក្នុងស្រុក
ភ្នំពេញ៖ ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) កម្ពុជាបានបើកសម្ពោធជាផ្លូវការនូវប្រតិបត្តិការសិប្បកម្មខោទឹកនោម ម៉ាកប៉ាវប៉ាវ របស់ខ្លួននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រឹងទៅលើផលិតភាពនៅក្នុងស្រុករបស់ក្រុមហ៊ុននិងចូលរួមចំណែកដល់ការរីកចម្រើននៃអាជីវកម្ម និងផលិតកម្មរបស់ប្រទេសកម្ពុជា។

ពិធីសម្ពោធនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្រោ មអធិបតីភាពលោកហេងគ្រី នាយកប្រតិបត្តិនៃក្រុមហ៊ុនណាយស៍ផេភើរ(ខេមបូឌា)និងលោក Wu Jin Qin,ប្រធានក្រុមហ៊ុន Nice Pap erនិងជាដៃគូផលិតកម្មពីប្រទេសចិននិងភាគីវិនិយោគអន្តរជាតិក្នុងការគាំទ្រទៅដល់ការពង្រីកវិស័យផលិតកម្មនិងឯកជនក្នុងប្រទេ សព្រមទាំងមានការចូលរួមពីសំណាក់ដៃគូពាណិជ្ជកម្មក្រុមសារព័ត៌ មាននិងអ្នកផលិតមាតិកាជាច្រើនរូបដើម្បីចូលរួមជាសក្ខីភាពនៃការដាក់ដំណើរការជាផ្លូវការនៃសិប្បកម្មខោទឹកនោមម៉ាកប៉ាវប៉ាវនៅក្នុងប្រទេសកម្ពុជានិងចែករំលែកចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការបង្កើនការផលិតវេចខ្ចប់និងដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក។
ដើម្បីអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ ដៃគូសហការពីប្រទេសចិន លោក Wu Jin Qin ក៏បានឧបត្ថម្ភនូវ ខោទឹកនោមចំនួន ៩,៩៩៩ ដុំតូច ដើម្បីផ្តល់ជូនទៅដល់កុមារដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យគន្ធបុប្ផា កុមារអង្គរ ក្នុងខេត្តសៀមរាប និងមន្ទីរពេទ្យផ្សេងៗទៀត ដែលសកម្មភាពសប្បុរសធម៌នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់សង្គម និងសហគមន៍កម្ពុជា។

ខោទឹកនោម ម៉ាកប៉ាវប៉ាវ គឺជាម៉ាកយីហោរបស់ជនជាតិខ្មែរ ដែលបង្កើតឡើងជាមួយចក្ខុវិស័យក្នុងការក្លាយជាម៉ាកយីហោខោទឹកនោម ដែលជាទីទុកចិត្តសម្រាប់ក្រុមគ្រួសារកម្ពុជាទាំងមូល។ តាមរយៈក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) ក្រុមហ៊ុនទាំងមូលធ្វើការផ្តោតទៅលើទំនុកចិត្តការផ្តល់ជូននៅផលិតផលដែលមានគុណភាព និង ស្តង់ដា ខ្ពស់ ខណៈពេលដែលកំពុងពង្រឹងវត្តមានរបស់ខ្លួនបន្តិចម្ដងៗនៅក្នុងទីផ្សារដែលកំពុងតែវិវត្តន៍របស់ប្រទេស។
ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មទំនើបពី ប្រទេសចិន សិប្បកម្មថ្មីនៅភ្នំពេញនេះ នឹងដើរតួជាមជ្ឈមណ្ឌលប្រតិបត្តិការក្នុងស្រុកដ៏សំខាន់ ក៏ជាឱកាសបង្កើតការងារ និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ថ្លែងក្នុងពិធីបើកសម្ពោធនាឱកាសនេះ លោក ហេង គ្រី នាយកប្រតិបត្តិនៃក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សមិទ្ធផលក្នុងថ្ងៃនេះមិនមែនត្រឹមតែជាការសម្ពោធសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យឧស្សាហកម្ម ពង្រឹងសមត្ថភាពផលិតករ និងគុណភាពផលិតផលក្នុងស្រុក។”

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ម៉ាកយីហោរបស់កូនខ្មែរមួយនេះនឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីបង្កើនការរីកចម្រើនតាមរយៈការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញក្នុងស្រុក និងការចូលរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចជាតិទាំងមូល។
នាពេលអនាគតខាងមុខ ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) នឹងមានគម្រោងក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ដោយបង្កើននូវវត្តមានម៉ាកយីហោខោទឹកនោម ប៉ាវប៉ាវ បន្ថែម ដោយពង្រីកការចែកចាយទៅក្នុងទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍និងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថាខោទឹកនោម ម៉ាកប៉ាវប៉ាវ (PaoPao) គឺជាម៉ាកយីហោខោទឹកនោមដែលចែកចាយដោយក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា)។ ចក្ខុវិស័យនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផលិតកម្មទំនើបពីប្រទេសចិន និងប្រតិបត្តិការសិប្បកម្មក្នុងស្រុក ដើម្បីផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តបំផុតសម្រាប់ក្រុមគ្រួសារកម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


