ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនបន្តិចមកវិញ ជុំវិញភាពស្រពេចស្រពិលនៃជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានកើនឡើងបន្តិចមកវិញសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (២៦ មីនា) នេះ ចំពេលវិនិយោគិនវាយតម្លៃអំពីស្ថានការណ៍បន្ធូរបន្ថយភាពតានតឹងនៃជម្លោះសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយក្ដីរំពឹងពីការបញ្ចប់ជម្លោះនៅតែស្រពេចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១,១៣ ដុល្លារ ឬ ១,១% ដល់ ១០៣,៣៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,០៨ ដុល្លារ ឬ ១,២% ដល់ ៩១,៤០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះជាង ២% ពេលបិទការជួញដូរកាលពីថ្ងៃពុធ ចំពេលដែលទីផ្សារប្រេងអន្តរជាតិមានការប្រែប្រួលខ្លាំង ដោយសារតែការវិវត្តជាប្រចាំនៃស្ថានការណ៍ជម្លោះមជ្ឈិមបូព៌ា។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់គ្មានបំណងធ្វើកិច្ចចរចាដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងរីករាលដាលនោះទេ ទោះបីជាខ្លួនកំពុងត្រួតពិនិត្យនូវសំណើរដែលអាមេរិកដាក់ជូនក្ដី។
សំណើ ១៥ ចំណុចរបស់លោក ត្រាំ ដែលបានផ្ញើតាមរយៈប៉ាគីស្ថាន បានទាមទារឱ្យអ៊ីរ៉ង់ដកស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់សម្រាប់កម្មវិធីនុយក្លេអ៊ែរ បញ្ឈប់ការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ទប់ស្កាត់កម្មវិធីមីស៊ីលផ្លោង និងកាត់ផ្តាច់មូលនិធិសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់។
ដោយឡែក អ្នកនាំពាក្យសេតវិមានឯណោះវិញបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង ប្រសិនបើទីក្រុងតេអេរ៉ង់មិនទទួលយកថា ប្រទេសរបស់ខ្លួនបានចាញ់ផ្នែកយោធាហើយ។
អ្នកជំនាញមើលថា ក្ដីសង្ឃឹមពីបទឈប់បាញ់ ស្ថិតនៅក្នុងភាពស្រពេចស្រពិលខ្លាំង ដោយការវាយប្រហារគ្នារវាងគូវិវាទតាមគោលដៅនៅតែបន្ត ហើយការដឹកជញ្ជូនកាត់តាមច្រកហ័រមូហ្សត្រូវជាប់គាំង។ ហ័រមូហ្ស ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃតម្រូវការសកលលោកប្រចាំថ្ងៃនៅមុនជម្លោះ។ ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ជម្លោះបច្ចុប្បន្នបង្កើតជាការរំខានផ្នែកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


