Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងដល់ ១០៦ ដុល្លារ/បារ៉ែល ដោយភាពតានតឹងមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បានបន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រ (២៤ មេសា) នេះ ក្រោមកង្វល់ថាភាពតានតឹងយោធានឹងកើនឡើងជាថ្មីនៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់បញ្ចេញ​វិដេអូបង្ហាញពីកងកម្លាំងរបស់ខ្លួនចាប់យកកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រមូហ្ស និងរបាយការណ៍ដែលថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បាញ់​ «គោលដៅអរិភាព» ​លើ​ទី​ក្រុងតេអេរ៉ង់​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បាន​កើនឡើង ១,២៣ ដុល្លារ ឬ ១,១៧% ដល់ ១០៦,៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI វិញ បាន​កើនឡើង ១,០៧ ដុល្លារ ឬ ១,១២% ដល់ ៩៦,៩២ ដុល្លារ/បារ៉ែល។

​តម្លៃប្រេងទាំង២ បា​នកើនឡើង ៣% ពេលបិទការជួញដូរនៅថ្ងៃព្រហស្បតិ៍ និងហក់ឡើង ៥ ដុល្លារមួយភ្លែត ក្រោយមាន​របាយការណ៍ថា អ៊ីរ៉ង់ត្រូវប្រើប្រព័ន្ធការពារដែនអាកាសនៅក្រុងតេអេរ៉ង់ដោយសារតែមាន​ការគំរាមកំហែង និងសញ្ញានៃភាពតានតឹងនយោបាយក្នុងរដ្ឋាភិបាលអ៊ីរ៉ង់។ ​

កាលពីថ្ងៃព្រហស្បតី៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ប្រហែលជាបាន​បង្កើនអាវុធមួយចំនួនអំឡុងពេលបទឈប់បាញ់រយៈពេល ២ សប្តាហ៍ ប៉ុន្តែអាមេរិកអាចបំផ្លាញវាចោលក្នុងរយៈពេលមួយថ្ងៃ។

អ្នកវិភាគទីផ្សារបាន​ព្រមានថា បទឈប់បាញ់អាចគ្រាន់តែជាការទុកពេលសាងកម្លាំងសម្រាប់​សង្គ្រាមប៉ុណ្ណោះ ហើយប្រសិនបើការចរចាបរាជ័យនៅចុងខែមេសា តម្លៃប្រេងអាចកើនឡើងបន្ថែមទៀត។

ភាពតានតឹងកាន់តែខ្លាំង ដោយ​អ៊ីរ៉ង់ក៏បានចេញផ្សាយវិដេអូនៃកងកម្លាំងរបស់ខ្លួន ដែលកំពុង​រឹបអូស​កប៉ាល់ដឹកទំនិញ ១ គ្រឿង ដោយបង្ហាញពីអំណាចរបស់ខ្លួនលើច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវសំខាន់សម្រាប់ប្រេង និងឧស្ម័នសកល។

អ្នកវិភាគបាន​គូសបញ្ជាក់ថា ប្រសិនបើបញ្ហានៅតែបន្តនៅក្នុងច្រកសមុទ្រ​ហ័រមូហ្ស ការផ្គត់ផ្គង់ប្រេង​សកល​អាចនឹងធ្លាក់ចុះក្រោមកម្រិតធម្មតានៅចុងខែឧសភា ឬដើមខែមិថុនា ដែលនឹងជំរុញឱ្យតម្លៃប្រេងកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម