សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបានទំហំជាង ៣០ ពាន់លានដុល្លារ កើនជិត ១៩% នៅរយៈពេល ៥ ខែ
ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ២០២៦ កើនឡើង ១៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ មិថុនា ២០២៦។

របាយការណ៍របស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ២០២៦ កម្ពុជានាំទំនិញចេញទៅប្រទេសដៃគូអន្តរជាតិមានតម្លៃជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ចំណែកឯទំនិញនាំចូលមកវិញមានតម្លៃជាង ១៦ ពាន់លានដុល្លារ កើនឡើង ១៨,៩%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា កំណើននៃការវិនិយោគកើនឡើងជាបន្តបន្ទាប់ នៅក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូអន្តរជាតិមានការកើនឡើង។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា នឹងសម្រេចបាននូវអត្រាកំណើន ៤,២% នៅក្នុងឆ្នាំ ២០២៦ ថមថយបន្តិច បើធៀបនឹងឆ្នាំ ២០២៥ ដោយសារការទទួលរងនូវកម្មវិបាកអវិជ្ជមានផ្ទួនៗដូចជា តម្លៃប្រេងឥន្ធនៈកើនឡើង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ។
យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើន ៣,៩% នៅក្នុងឆ្នាំ ២០២៦ បណ្ដាលមកពីវិបត្តិប្រេង ការធ្លាក់ចុះនៃប្រាក់ផ្ញើពីពលកម្មក្រៅប្រទេស និងការផ្ដល់កម្ចីកាន់តែតឹងរឹង។ ទោះជាយ៉ាងណាសេដ្ឋកិច្ចកម្ពុជា កំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាលោកស្រី Tania Meyer យល់ឃើញថា៖ «សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ខ្លួនបាននៅចំពោះមុខសភាពការណ៍ប៉ះទង្គិចច្រើនយ៉ាងក្នុងពេលដំណាលគ្នា ប៉ុន្តែនៅតែបង្ហាញនូវភាពធន់ ដែលអាចរក្សាបានតាមរយៈវិធានការគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


