Connect with us

សេដ្ឋកិច្ច

កម្ពុជាឈរលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសរីរាង្គទៅសហគមន៍អឺរ៉ុប

បានផុស

នៅ

ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅលើទីផ្សារអន្តរជាតិ ភាគច្រើននៃអង្ករសរីរាង្គរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ នេះកម្ពុជាឈរនៅលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសរីរាង្គទៅ ទីផ្សារសហគមន៍អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា សុង សារ៉ន បានលើកឡើងបែបនេះនៅក្នុង ទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៧ និងជាលើកទី១៧ សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបនៅក្នុងកិច្ចសម្ភាសន៍នៃវីដេអូឯកសារដែលមានចំណងជើងថា “គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ” របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។

លោកឧកញ៉ាបានចែករំលែកនូវបទពិសោធន៍អនុវត្តការងារនៃវិស័យស្រូវអង្ករទៅលើការការពារសិទ្ធិជនជាតិដើមភាគតិច ពោលគឺការចូលរួមជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាក្នុងការប្រកបរបរកសិកម្មដែលជាគំរូពាណិជ្ជកម្មបែបបរិយាប័ន្ន (Inclusive) មួយ ដោយបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការបង្កើតនូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព (សរីរាង្គ) និងចីរភាព និង​ចូលរួមក្នុងការលើកកម្ពស់មុខមាត់កម្ពុជានៅលើទីផ្សារអន្តរជាតិដោយភាគច្រើននៃអង្ករសរីរាង្គរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ កម្ពុជាឈរនៅលំដាប់ទី៤ នៃប្រទេសនាំចូលអង្ករសីរាង្គទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កម្ពុជាបាននាំចេញអង្ករសរីរាង្គចំនួន១១,២០០តោនទៅបរទេសនៅឆ្នាំ២០២០ ដែលកើនឡើង១,២ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ជាង៩០ភាគរយនៃការនាំចេញបានដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប ខណៈតិចតួច បានទៅអាមេរិកជាមួយការនាំចេញអង្ករសរុបឆ្នាំ២០២០ របស់កម្ពុជា ៦៩០,៨២៩ តោន អង្ករសរីរាង្គមានចំនួនត្រឹមតែ ១.៦ភាគរយប៉ុណ្ណោះ។

ប្រទេសដែលនាំចូលអង្ករសេរីរាង្គទៅកាន់ទីផ្សារអ៊ឺរ៉ុបច្រើនជាងគេគឺសហរដ្ឋអាមេរិក បន្ទាប់មកមានឥណ្ឌា ថៃ និង កម្ពុជា​។

បើតាមការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សាអឺរ៉ុប កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងការពង្រីការដាំដុះបន្តទៅទៀតបើយើងប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដូចជា ឥណ្ឌា ប៉ាហ្គីស្ថាន និង ថៃ ដែលគេប្រើប្រាស់ដីអស់លទ្ធភាព។ ប្រទេសរីកចម្រើនដូចជាអឺរ៉ុប អាមេរិក រួមនិឹងកាណាដា ត្រូវការអង្ករ និងដំណាំសេរីរាង្គខ្លាំង ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពសម្រាប់អ្នកបរិភោគ។

គួររំលឹកថា តាមរយៈរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម