អ្នកជំនាញ ណែនាំដល់អ្នកចង់ទិញដីឡូតិ៍ គួរពិនិត្យមើល ៦ចំណុចនេះសិន បើមិនចង់ជួបហានិភ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

អ្នកជំនាញ ណែនាំដល់អ្នកចង់ទិញដីឡូតិ៍ គួរពិនិត្យមើល ៦ចំណុចនេះសិន បើមិនចង់ជួបហានិភ័យ

បានផុស

នៅ

អ្នកជំនាញផ្នែកអចលនទ្រព្យ បានណែនាំដល់ប្រជាពលរដ្ឋ ដែលចង់ទិញដីឡូតិ៍ គួរពិនិត្យមើលចំណុច ៦​នេះ​សិន ប្រសិន​បើ​ មិន​ចង់​ជួប​ហានិភ័យ​ណាមួយ ក្រោយពីការទិញដីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុន San Sn Realty បាន​សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានប្រជាពលរដ្ឋ ដែលជាអ្នករត់ PassApp កម្មកររោងចក្រ ពលករខ្មែរ និងអាជីវករ ដែលបានទិញដីឡូតិ៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ បានលើកអំពីក្ដីបារម្ភរបស់​ពួកគាត់ ជុំវិញសុវត្ថិភាពនៃការទិញ។

ក្រុមពួកគាត់ទាំងនោះ បានលើកក្ដីបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិជាដើម។ ដើម្បីបញ្ជៀសឲ្យផុតនូវបញ្ហាខាងលើ ឬទិញដីប្រាកដជាបានដីនោះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) ដែលមានជំនាញផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ​មកហើយ​នោះ បានណែនាំឲ្យប្រជាពលរដ្ឋ គួរពិនិត្យមើលនូវចំណុចចំនួន ៦ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍៖ 

ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា

ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានប័ណ្ណពន្ធប៉ាតង់

ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍

ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុន ជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នោះ

ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវតែបញ្ជាក់ថា វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយ នោះទេ។

លោក សំ សុខនឿន បានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ដែលប្រជាពលរដ្ឋមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន ៦ចំណុចខាងលើទេនោះ នោះប្រជាពលរដ្ឋដែលជាអ្នកទិញដីឡូតិ៍ ពីក្រុមហ៊ុននេះ នឹងមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យមានបញ្ហា នៅថ្ងៃអនាគត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services