ព័ត៌មានជាតិ
បុរីពិភពថ្មី ចំណាយលុយអស់ជាង ១១លានដុល្លារ ទិញផ្ទះពីអតិថិជន
ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចំណាយលុយប្រមាណជាង ១១លានដុល្លារ ក្នុងរយៈពេល ១ខែវិច្ឆិកា ទិញយកផ្ទះពីអតិថិជនវិញជាង ១ពាន់ផ្ទះ ដើម្បីសម្រាលដល់ការលំបាក ក្នុងបរិបទវិបត្តិអចលនទ្រព្យ។

កន្លងមក ម្ចាស់គម្រោងបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ បានអំពាវនាវឱ្យអតិថិជនទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយ និងសូមមិនចូលរួមបន្តដោះស្រាយនូវអ្វីដែលជាការទាមទារ លើសពីលក្ខខណ្ឌ ដូចមានក្នុងសេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និងផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈសេចក្តីប្រកាស ថ្ងៃទី២៩ តុលា ក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌចំនួន៣ ដែលក្រុមហ៊ុនអះអាងថា ជាលក្ខខណ្ឌសម្រាលដល់អតិថិជន នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដូចបច្ចុប្បន្ន។
លក្ខខណ្ឌដែលក្រុមហ៊ុនប្រកាសកែប្រែនោះ រួមមាន៖ ទី១ សម្រាប់កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកនឹងប្រាក់បានកក់និងប្រាក់បានសងដើម ទូទាត់កាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខខណ្ឌទី២ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញតែប្រាក់ដើម បូកបន្ថែមនឹងប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ឬកាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខខណ្ឌទី៣ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមានផ្ទះ២។ ចំពោះលក្ខខណ្ឌនេះ គឺក្រុមហ៊ុនអនុវត្តន៍តែលើកិច្ចសន្យា ទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដោយក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមប្រាក់បានកក់ និងប្រាក់បានសងដើម ហើយទូទាត់ជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយអតិថិចននៅបង់រំលស់បន្ត។ ចំពោះប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


