Connect with us

សេដ្ឋកិច្ច

បញ្ហាប្រឈមចំពោះក្រុមងាយរងគ្រោះក្នុងពេលសាំងកំពុងឡើងថ្លៃ

បានផុស

នៅ

ក្រុមនុស្សដែលងាយរងគ្រោះនៅក្នុងបរិបទសាំងកំពុងឡើងថ្លៃនេះ រួមមានអ្នកប្រកបរបរសេវាកម្មដឹកជញ្ជូន កម្មករ និងកសិករ ស្របពេលដែល​វិបត្តិកូវីដ-១៩ អូសបន្លាយអស់រយៈពេលជិត២ឆ្នាំ បណ្តាលឱ្យសេដ្ឋកិច្ចគ្រួសាររបស់ក្រុមអ្នកងាយរងគ្រោះធ្លាក់ចុះយ៉ាងដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកប្រកបសេវាកម្មដឹកជញ្ជូនបានលើកឡើងថា ពួកគេជួបបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងវិបត្តិកូវីដ-១៩នេះ ខណៈដែលសាំងក៏ឡើងថ្លៃឥតឈប់ឈរ ដែលជាហេតុនាំឱ្យជីវភាពគ្រួសារធ្លាក់ចុះចំណូលស្ទើរជាងពាក់កណ្តាល។ ក្រុមអ្នកប្រកបរបរដឹកជញ្ជូន អះអាងទៀតថា តម្លៃនៃការដឹក​ជញ្ជូននៅ​ថេរដដែល មិនអាចឡើងថ្លៃតាមតម្លៃសាំងនោះទេ បើទោះជាសាំងឡើងថ្លៃយ៉ាងណាក៏ដោយ ដូច្នេះហើយទើបចំណូលធ្លាក់ចុះជាលំដាប់ ខណៈ​ដែលភ្ញៀវក៏មិនសូវចេញដើរ នៅក្នុងវិបត្តិកូវីដនេះ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចជាតិឡើងវិញ ស្ទើរទាំងអស់ហើយ ចាប់តាំង​ពីដើមខែ វិច្ឆិកា ឆ្នាំ ២០២១ ដូច្នេះអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូនអាចនឹងមានទីផ្សារឡើងវិញ ជាបណ្តើរៗដែរ។

ងាកទៅមើលក្រុមកម្មករឯណោះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែពួកគេប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ នៅក្នុងកាលៈទេសៈនេះ សង្វាក់ផលិត​កម្មធ្លាក់ចុះកម្មករ ប្រឈមបាត់បង់ការងារ និងមានការងារតិចតួច ជាហេតុនាំឲ្យប្រាក់ចំណូលបានតិច ចំណែកការចំណាយនៅដដែល។ ក្រៅពី​រអ៊ូរទាំថា ទំនិញនៅលើទីផ្សារឡើងថ្លៃ ក្រុមកម្មករ ក៏បានត្អូញត្អែរពីតម្លៃសាំងផងដែរ។ ពួកគេថា ការឡើងថ្លៃសាំងខ្ពស់ពេក ដូចសព្វនេះ តួនាទី​ជាកម្មករ មិនអាចទទួលយកបានទេ និងសូមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ចុះតម្លៃសាំងនៅត្រឹមជាង ៣០០០រៀលដូចពីមុន។

ចំណែកក្រុមកសិករឯណោះវិញ កំពុងខ្វល់ខ្វាយមិនស្រណុកចិត្តដូចគ្នា។ ពួកគេបាននិយាយថា ក្នុងស្ថានភាពនេះ ជី និងថ្នាំកសិកម្ម បានឡើងថ្លៃ​ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យកសិករមួយចំនួនរងការខាតបង់ប្រាក់ចំណូលកាន់តែខ្លាំង ខណៈកសិផល គ្មានឈ្មួញទិញ និងលក់បានតម្លៃថោក។ កសិករខ្លះ ចង់បោះបង់មុខរបរធ្វើស្រែចម្ការ ដោយងាកទៅធ្វើការងាររោងចក្រវិញ ក៏មាន។ ទន្ទឹមនឹងជី ថ្នាំ សាំងឯណេះវិញ ក៏ឡើងថ្លៃខ្ពស់ ដែល​ជាទំទម្ងន់បន្ថែមដល់កសិករក្នុងការប្រកបរបរកសិកកម្មផងដែរ។ ពួកគេបានលើកឡើងថា កសិករត្រូវការសាំងប្រើប្រាស់ជាចាំបាច់ សម្រាប់​បូមទឹកដាក់ស្រែ តែបើសាំង ជី ថ្នាំ ឡើងថ្លៃបែបនេះ ពួកគេកាន់តែរស់នៅក្នុងស្ថានភាពលំបាក។

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ អ្នកនាំក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឲ្យកម្ពុជាថ្មីដឹងថា តាមការប៉ាន់ស្មានតម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងចុះថ្លៃបន្តិចវិញ នៅដើមឆ្នាំ ២០២២ ខាងមុខ។ លោក សុវិជាតិ សង្កត់ធ្ងន់ថា យើងត្រូវទ្រាំលំបាកប្រហែល២ខែទៀត ពោល​គឺដើមឆ្នាំ​ក្រោយអាចជាសញ្ញាល្អមួយ គឺសាំងនឹងធ្លាក់ចុះតម្លៃ នៅពេលដែលប្រទេសផលិតប្រេងប្រឹងប្រែងផលិត ផលិតកម្មរបស់ខ្លួន។ លោកថា « គេមិនអាចទុកឱ្យវិបត្តិប្រេងបន្តអូសបន្លាយយូរទេក្នុងរឿងនេះ»។

គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ តម្លៃប្រេងសាំងស៊ុបពែនៅកម្ពុជា មានតម្លៃ១លីត្រ ៥០៥០រៀល សាំងធម្មតា១លីត្រ តម្លៃ ៤៥៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ១លីត្រ ៤១០០រៀល៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា៦ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម