សេដ្ឋកិច្ច
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជីកយករ៉ែមាសបានជិត ៨០០គីឡូក្រាមហើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប៉ុន្មានខែដែលកម្ពុជា ចាប់ផ្តើមជីកយករ៉ែមាស រហូតមកដល់ពេលនេះ ទទួលបានជិត ៨០០គីឡូក្រាមហើយ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សូមរំលឹកថា ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់អូស្រ្តាលី បានបង្កើតរោងចក្រចម្រាញ់មាសលើកដំបូងនៅកម្ពុជា កាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២១ ដោយគិតរហូតដល់ដើមខែ វិច្ឆិកានេះ ចម្រាញ់រ៉ែមាសបានជិត ៨០០គីឡូក្រាមហើយ។ ក្រុមហ៊ុននេះ ធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់កណ្តាលសម្រេច៩០% ហើយក្រុមហ៊ុនអះអាងថា អាចផលិតមាសសុទ្ធបាន ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានផ្តល់អាជ្ញាធរប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន ៧ និងក្រុមហ៊ុនចំនួន ២៦ ទៀត បានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ (ក្រុមហ៊ុនស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃសក្តានុពលនៅឡើយ ពុំអាចវាយតម្លៃថាសិក្សាស្រាវជ្រាវរ៉ែមាស ឬលោហៈផ្សេងៗនៅឡើយទេ)។

អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងទៀតថា ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសស្ថិតនៅខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង ០១ទីតាំង។

ប្រមុខរដ្ឋាភិបាលរំពឹងថា កម្ពុជា នឹងទទួលបានផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


