សេដ្ឋកិច្ច
OPEC+ និងអារ៉ាប៊ីសាអូឌីត នៅតែផ្តោតលើទិន្នផលប្រេង
យោងតាមក្រុមហ៊ុន Vitol Group បានឲ្យដឹងថា ការកើនឡើងតម្លៃប្រេងខ្ពស់ជាងការរំពឹងទុករបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសញ្ញាមួយដែលបង្ហាញ ខ្លួននឹងបន្តតតាំងជាមួយសម្ពាធរបស់សហរដ្ឋអាមេរិក ដែលឲ្យបូមប្រេងឲ្យបានលឿនជាងមុន។
ក្រុមហ៊ុន Saudi Aramco បានដំឡើងតម្លៃខែធ្នូសម្រាប់អតិថិជននៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុបកាលពីថ្ងៃសុក្រ ពោលគឺមួយថ្ងៃបន្ទាប់ពីអង្គការ OPEC+ ជាប់គាំងនឹងផែនការរបស់ខ្លួន ក្នុងការជំរុញទិន្នផលក្នុងល្បឿនបន្តិចម្តងៗ។
យោងតាមទិន្នន័យដែលចងក្រងដោយ Bloomberg បានឲ្យដឹងថា ការដំឡើងតម្លៃលក់ផ្លូវការឬ OSP របស់ក្រុមហ៊ុនរដ្ឋ សម្រាប់អាស៊ី គឺជាការឡើងថ្លៃខ្ពស់បំផុតលើកទី៣ ក្នុងសតវត្សរ៍នេះ។
លោក Mike Muller ប្រធានអាស៊ីនៅក្រុមហ៊ុន Vitol ដែលជាពាណិជ្ជករប្រេងឯករាជ្យធំបំផុតរបស់ពិភពលោកបានប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា “ពួកគេទំនងជាមិនផ្លាស់ប្តូរជំហរទេ”។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដល់អង្គការ OPEC+ ដែលជាសម្ព័ន្ធមិត្តមាន២៣ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ី ឲ្យពន្លឿនការបន្ធូរបន្ថយ ឈប់ទប់ស្កាត់ការផ្គត់ផ្គង់ ដែលបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ ស្របពេលជំងឺរាតត្បាតផ្ទុះឡើង។
នៅឆ្នាំនេះ ប្រេងបានឡើងថ្លៃប្រហែល ៦០% ដល់ជាង ៨០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងការកាត់បន្ថយរបស់ OPEC+។
អារ៉ាប៊ីសាអូឌីត បានដំឡើង OSP ថ្លៃជាងការរំពឹងទុក។ នោះគឺជាសញ្ញាមួយសម្រាប់អ្នកដែលកំពុងរិះគន់ OPEC+ ចំពោះការមិនដាក់ប្រេងគ្រប់គ្រាន់នៅលើទីផ្សារ។ អារ៉ាប៊ីសាអូឌីតបានបង្ហាញថា ពួកគេពិតជាអាចធ្វើឲ្យតម្លៃប្រេងឡើងកាន់តែខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg
ចុចអាន៖ ថ្ងៃ នេះ តម្លៃ ប្រេង ឡើង ថ្លៃ បន្ទាប់ ពី ក្រុម ហ៊ុន Aramco ឡើង ថ្លៃ លក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ