Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ ៖ ការបើកសង្គម-សេដ្ឋកិច្ចឡើងវិញ​ នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ មានការប្រែប្រួល

បានផុស

នៅ

ការបើកសេដ្ឋកិច្ច និង​សង្គ​ម​ឡើងវិញ ​ត្រូវ​បាន​​អ្នកជំនាញ​មើល​​ឃើញ​ថា​ គឺជាឱកាសដ៏សមស្របបំផុត ដែល​​នឹង​រុញ​ច្រាន​ឲ្យ​​កំណើនសេដ្ឋកិច្ច​កម្ពុជា ​មាន​​ការ​ប្រែ​ប្រួល​​ខ្លះ​នៅ​​ឆ្នាំ​ ២០២១​នេះ។​ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មាន ថា នឹងមានកំណើនក្នុងអត្រា ២.៤% ​ខណៈ​តួលេខ​នេះ ​មាននិន្នាការស្រដៀងគ្នា ទៅនឹងការវាយតម្លៃ របស់ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២.០%។ ចំណែកនៅឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់កម្ពុជា នឹងរំពឹងថា នឹងសម្រេចបានកំណើន៤.៨% ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១​តទៅ បន្ទាប់​ពី​អត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់​ចុះ​ជាបន្តបន្ទាប់​។

លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី​១៥ ខែវិច្ឆិកានេះថា ការសម្រេចបើកឡើងវិញ នូវសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញនេះ គឺជាឱកាសដ៏សម​ស្របបំផុត ក្នុងកាលៈទេសៈដែលការឆ្លងជំងឺកូវីដ-១៩​នៅកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។ ចំណែកឯបណ្ដា​ប្រទេសមួយចំនួនទៀត នៅលើពិភពលោក ​ក៏បានចាប់ផ្ដើមបើកសង្គម-សេដ្ឋកិច្ចមួយផ្នែកធំ ឬក៏ទាំងស្រុងតែម្ដង។ ដូច្នេះការបើកប្រទេសឡើងវិញ លើគ្រប់វិស័យបែបនេះ គឺជាការចាប់ឱកាសដ៏ល្អ ហើយស្រូបយកមកវិញនូវអ្នក​វិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ទាំងមកពីក្នុងតំបន់ និងមកពីបណ្ដាប្រទេសនានា នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឆេង គីមឡុង មានប្រសាសន៍បន្តថា ទោះបីជាការឆ្លងជំងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន ហើយ​ការ​​បើកដំណើរការសង្គម-សេដ្ឋកិច្ចនៅកម្ពុជា មានភាពល្អប្រសើរក៏ដោយ តែអ្វីដែលត្រូវបានធ្វើនោះ គឺការបន្ត​អនុ​វត្តនូវវិធានការសុខាភិបាល។

«ទោះបីមានការឆ្លងរីករាលដាល បានថយចុះក៏ពិតមែន ក៏ប៉ុន្តែ​ហានិភ័យនៅមានខ្លះ ដោយ​សារ​យើងពុំទាន់ដឹងច្បាស់ អំពីរូបភាពបំប្លែងខ្លួនថ្មីៗ នៃមេរោគ។ ដូច្នេះ ចំណុចសំខាន់ គឺទន្ទឹមពេលមានការ​ចាប់​ផ្ដើមបើក គឺអនុវត្តនូវវិធានការសុខាភិបាលតឹងរឹង ហើយនឹងចាប់ផ្ដើមគិតគូរនូវគំនិត​ផ្ដួច​ផ្ដើម និងកម្មវិធីថ្មីៗ ដោយ​ផ្ដល់អាទិភាពទៅដល់អ្នកធ្វើដំណើរ អ្នកទេសចរ អ្នកវិនិយោគទាំងអស់ អ្នកដែលធ្វើដំណើរមកប្រកបកិច្ចការងារ​ផ្សេងទៀត ដោយទទួលបាននូវវ៉ាក់សាំង ជាក្រុមដែលទទួលបានអាទិភាពខ្លាំង ដូចតាមប្រសាសន៍របស់​នាយក​រដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃម្សិលមិញ ក្នុងការលុបបំបាត់ ឬក៏យើងហៅថា កែសម្រួលឲ្យមានប្រសិទ្ធភាពទាំងមុន នូវនីតិវិធីទាំងអស់នោះ រួមទាំងការលុបបំបាត់ចោល ការធ្វើចត្តាឡីស័កជាដើម»។ លោក​បន្ថែម​។

អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងបន្តថា ការបើកដំណើរការ​ឡើង​វិញ នូវសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យនេះ នឹងអាចធ្វើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រែប្រួលខ្លះផង​ដែរ​។ លោកថា បណ្ដាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុប នៅអាស៊ីប៉ាស៊ីហ្វិក និងប្រទេសជប៉ុនជាដើម បានចាប់ផ្ដើម​បើក ​នូវសេដ្ឋកិច្ចរបស់ខ្លួន ហើយនឹងជំរុញឲ្យមានការហោះហើរឡើងវិញ។

«ការជំរុញការហោះហើរ ការជំរុញនូវប្រតិបត្តិការ ទំនាក់ទំនងអាជីវកម្ម សេដ្ឋកិច្ចឡើងវិញនេះ អាចនឹងរុញច្រាន​នូវ​សន្ទុះ​កំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីមិនបាន ១០០ភាគរយ មិនបានដូចមុនសម័យកូវីដ ក៏ប៉ុន្តែអាចជំរុញឲ្យមាន​តម្រូវការស្រូបទាញនូវផលិតផល និងទំនិញ ដែលកម្ពុជាផលិត ក៏ដូចជាការស្របទាញយកនូវធនធាន ជាផ្នែកទឹក​ប្រាក់វិនិយោគ និងបច្ចេកវិទ្យាពីខាងក្រៅមក ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក ជាពិសេស គឺទាក់ទងទៅនឹង​ផលិត​កម្ម ការកែច្នៃទំនិញ សេវាផ្សេងៗ បម្រើសេចក្ដីត្រូវការក្នុងស្រុក ក្នុងតំបន់ និងពិភពលោក»។ នេះបើតាម​ការ​លើក​​ឡើង​​របស់​លោកបណ្ឌិត ឆេង គីមឡុង។

អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញជំនឿថា ទោះបីជាមិនដល់ ២ខែទៀត នឹងឈានចូល​ដល់​ឆ្នាំ ២០២២ក៏ដោយ ក៏ប៉ុន្តែការចាប់ផ្ដើមបើកនូវសង្គម-សេដ្ឋកិច្ច និងការត្រៀមអនុវត្តនូវកម្មវិធី និងយុទ្ធសាស្រ្ដ​នា​នា គឺជាការត្រៀមខ្លួនដ៏ល្អ សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខាងមុខនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម