ពិធីសម្ពោធ បើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ពិធីសម្ពោធ បើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

បានផុស

នៅ

បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប 60 ហិកតា នៅថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2021 នេះតទៅហើយ។ ​ក្នុង​កម្មវិធី​បើកសម្ពោធ​ការដ្ឋាន​សាងសង់​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​បុរី ហ្គោល​ដេ​ន ផាក និង​ភ្ញៀវកិត្តិយស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល គឺ​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ 6A គល់ស្ពាន​ទី​ 9 ដោយ​លោកអ្នក​គ្រាន់តែ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ ៣​ នាទី ពី​ផ្លូវ​លី​យ៉ុង​ផាត់ និង 12​ នាទី ពី​ស្ពាន​ជ្រោយចង្វារ​ប៉ុណ្ណោះ​។ ដើម្បី​ជាការ​អបអរ ពិធី​សម្ពោធ​បើក​ការសាងសង់​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល​នេះ បុរី​ហ្គោល​ដេ​ន ផាក ក៏​នឹង​ផ្តល់ជូន​អតិថិជន​នូវ​ការបញ្ចុះ​តម្លៃ​រហូតដល់ USD 10,800 សម្រាប់​ការទិញ​ផ្ទះ​នៅ​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ពេញ​មួយខែ គិត​ចាប់​ពីថ្ងៃ ទី​ 04 ធ្នូ 2021 រហូតដល់​ថ្ងៃទី​ 04 មករា 2022​។

​លោក​អ្នកនឹង​ទទួលបាន​នូវ​បទពិសោធ​រស់នៅក្នុង​សហគមន៍​ដែល​ច្រើន​សម្បូរបែប ក្នុង​ផ្ទៃដី​សរុប 60​ ហិកតា រួមជាមួយ​សួន​ធម្មជាតិ​ដ៏​ធំ ទំហំ​រហូតដល់ 4.5​ ហិកតា រួមមាន​ក្លិប​ហៅ​ស៍ អាង​ហែល​ទឹកធំ​ខាងក្រៅ ផ្លូវ​សម្រាប់​រត់ ក្លឹប​ហាត់ប្រាណ និង​កន្លែង​សម្រាប់​ក្មេង​លេង​។

​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ជា​សហគមន៍​ធម្មជាតិ​បែប​បៃតង ល្អ​សម្រាប់​ការរស់នៅ​ក្នុង​បរិ​កាស​បែប​ថ្មី មាន​បរិស្ថាន​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​បែប​ធម្មជាតិ រួមទាំង​ភាព​ទាក់ទាញ និង​ភាព​ស៊ីវីល័យ គួរឱ្យ​ចង់​រស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ​ក្នុងសង្គម និង​ស្ថិតក្នុង​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង មាន​ទន្លេ​អម​សងខាង​ដែល​នឹង​បង្កើន​ភាពស្រស់​ស្រាយ​មួយកម្រិត​ទៀត​ដល់​ការរស់នៅ​ក្នុង​បុរី​។

បន្ថែម​ឱ្យ​កាន់តែ​សម្បូរបែប មាន​ច្រើន​ជម្រើស​សម្រាប់​លោកអ្នក​ដែរ​មានបំណង​ចង់​មក​រស់នៅក្នុង​បុរី ហ្គោល​ដេ​ន ផាក មាន​ជា​ប្រភេទ​ផ្ទះ​ដូចជា វីឡា​ឃី​ង វីឡា​ឃ្វី​ន វីឡា​ព្រី​ន វីឡា​ភ្លោះ វីឡា​កូនកាត់ និង​ហូ​ម​អ​ហ្វី​ស ដែល​ពេញនិយម និង​ទាន់សម័យ​សម្រាប់​កា​ររ​ស់​នៅ​។

​លំនៅឋាន​នីមួយៗ ត្រូវបាន​សាងសង់ និង រចនា​ម៉ូត​យ៉ាង​យកចិត្តទុកដាក់​ដោយ ស្ថាបត្យករ និង វិស្វករ​ជំនាញៗ​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ ដើម្បី​ធានាបាន​នូវ​ភាព​ឥតខ្ចោះ​ការសាងសង់​ផ្ទះ​។

​ម្ចាស់​គម្រោង​មួយ​នេះ មាន​បទពិសោធ​ក្នុងការ​សាងសង់​បុរី​អស់​រយៈពេល​ជាង 10​ឆ្នាំ មកហើយ​។ គ្រប់ការ​សាងសង់​តែងតែ​ផ្ដល់ជូន​នូវ គុណភាព​រឹងមាំ សេវាកម្ម​ល្អ សោភ័ណភាព​ប្រណិត​ភាព និង​សុវត្ថិភាព​ពេញលេញ រួម​ជាមួយនឹង​បរិស្ថាន​ស្អាត​ស្រស់បំព្រង ធ្វើឱ្យ​អតិថិជន​ទទួលបាន​នូវ​ការរស់នៅ​ប្រកបដោយ​ភាព ស្រស់ ស្រឡះ ធម្មជាតិ​។

​បច្ចុប្បន្ននេះ​លោកអ្នក​អាច​អញ្ជើញ​មក​ទទួល​ការប្រឹក្សា​ព័ត៌មាន​លម្អិត​អំពី​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ដោយផ្ទាល់​ជាមួយនឹង​អ្នក​ប្រឹក្សា​ផ្នែក​លក់​នៅ​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​។

​សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​មកកាន់​៖

-​ ​លេខ​ទូរ​ស័ព្ទ​៖ 060 777 998 / 070 777 998 / 095 777 998

-​ ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​: https://m.facebook.com/boreygoldenpark/

-​ ​តេ​ឡេ​ក្រាម​: https://t.me/boreygoldenpark

-​ ​អ៊ី​ន​ស្ដា​ក្រាម​: https://instagram.com

-​ ​ទីតាំង​គម្រោង​ដឹ​ណេ​ត​ឆឺ​រ៉​ល​: http://bit.ly/BoreyGoldenParkTheNatural

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services