ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ
ត្បិតក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះអំពើភេរវកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅសាលប្រគំតន្ត្រី Crocus City Hall ជាយក្រុងមូស្គូរួចហើយក៏ដោយ ប៉ុន្តែប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Aleksandr Bortnikov បានចង្អុលចំមុខសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

លោក Bortnikov ប្រាប់ទៅ RT កាលពីថ្ងៃអង្គារទី២៦ខែមីនាថា បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមវែកមុខអ្នកដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម ទាំងនៅក្នុងនិងក្រៅប្រទេសរុស្ស៊ី ហើយនៅពេលសួរថា តើសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ុយក្រែន ពិតជានៅពីក្រោយរឿងនេះមែនឬទេ ប្រមុខ FSB រូបនេះឆ្លើយថា “មែន! យើងគិតអ៊ីចឹង។ យើងជឿថា សកម្មភាពនេះត្រូវបានរៀបចំឡើងដោយក្រុមឥស្លាមជ្រុលនិយមខ្លួនឯង ហើយមានការសម្របសម្រួលដោយសេវាពិសេសរបស់លោកខាងលិច។ សេវាពិសេសរបស់អ៊ុយក្រែន ក៏មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងបញ្ហានេះដែរ”។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សានៃការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី នាយក FSB ប្រាប់អ្នកសារព័ត៌មានថា ចារកម្មរុស្ស៊ី នឹងធ្វើគ្រប់យ៉ាងដើម្បីកំណត់អត្តសញ្ញាណអ្នករៀបចំដោយផ្ទាល់ និងអ្នកឧបត្ថម្ភចំពោះការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ។

ឆ្លើយតបទៅការចោទប្រកាន់នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ប្រតិកម្មថា រុស្ស៊ី មិនអាចប្រកែកបានទេ អំពីជនល្មើសនិងភាពអសមត្ថភាពនៃទីភ្នាក់ងារសន្តិសុខរបស់ខ្លួន ។ ពួកគេមិនអាចដើរចោទអ្នកដទៃបានឡើយ។
សូមបញ្ជាក់ជាថ្មី កាលពីល្ងាចថ្ងៃទី២២ខែមីនា បុរសមួយក្រុមប្រដាប់ដោយកាំភ្លើងធុនធ្ងន់ បានសម្រុកចូលវាយប្រហារសាលប្រគំតន្ត្រី Crocus ដែលក្រុមតន្រ្តីរ៉ុក Picnic កំពុងរៀបចំសម្តែង ជាមួយទស្សនិកជនយ៉ាងច្រើនកុះករ។ ភេរវករបានសម្លាប់សន្តិសុខ បាញ់អ្នកទស្សនាការប្រគំតន្ត្រីនៅនឹងកន្លែង ហើយចាប់ផ្តើមដុតអគារឲ្យឆេះសន្ធោសន្ធៅ។

យោងតាមទិន្នន័យចុងក្រោយពីប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Aleksandr Bastrykin បានឲ្យដឹងថា មនុស្សចំនួន១៣៩នាក់ រួមទាំងកុមារ៣នាក់ផងដែរ បានបាត់បង់ជីវិតក្នុងការវាយប្រហារ ខណៈប្រហែល២០០នាក់ត្រូវរបួស។
មិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហារ, សេវាសន្តិសុខរុស្ស៊ីបានឃាត់ខ្លួនមនុស្សចំនួន១១នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម រួមទាំងអ្នកដែលគេជឿថា ជាខ្មាន់កាំភ្លើងផងដែរ ហើយក្រោយមកទីក្រុងមូស្គូ បានចាប់ខ្លួនជនសង្ស័យចំនួន៧នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទជួយរៀបចំការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


