សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា ក្លាយជាធនាគារឈានមុខគេ ក្នុងការដាក់ពង្រាយម៉ាស៊ីនអេធីអឹម
ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេ ក្នុងការដាក់ពង្រាយនូវម៉ាស៊ីនអេធីអឹមដាក់-ដកប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (Banking Self Service) នៅព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនសរុប ១ ៣១៧ គ្រឿង បន្ទាប់ពីខ្លួនបានធ្វើការនាំចូល ៤៧៨ គ្រឿងបន្ថែមទៀតកាលពីពេលថ្មីៗនេះ។

ការដាក់ពង្រាយនូវ ម៉ាស៊ីនអេធីអឹមដាក់-ដកប្រាក់ និងមាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ ទាំងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយថែមទៀតនៅទូទាំង ២៥ រាជធានីខេត្ត។ នេះបើយោងតាម ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។ កាលពីពេលថ្មីៗនេះ ធនាគារអេស៊ីលីដាបាននាំចូលនូវ ម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការ (Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជន។

អ្នកស្រី ហួតចាន់ណាក់ ជាបុគ្គលិកក្រុមហ៊ុននៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា «ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះធនាគារ អេស៊ីលីដា ដែលតែងតែគិតគូរដល់អតិថិជនជារៀងរហូតមកនិងតែងតែបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនគ្រប់កាលៈទេសៈពិសេសក្នុងពេលដែលកម្ពុជាមានវិបត្តិជំងឺកូវីដ១៩នេះ ដោយធនាគារបានបំពាក់នូវម៉ាស៊ីនអេធីអឹមទំនើបៗ បម្រើដល់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មមានភាពងាយស្រួល ក្នុងការប្រើប្រាស់នូវសាច់ប្រាក់សម្រាប់បម្រើដល់ការរស់នៅ ក៏ដូចជាការធ្វើអាជីវកម្មប្រចាំថ្ងៃ »។ អ្នកស្រីបានបន្តថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការរបស់ធនាគារអេស៊ីលីដានេះ មិនត្រឹមតែធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលាដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ និងកាត់បន្ថយហានិភ័យនានាពិសេសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ឬឆ្លងជំងឺដង្កាត់ផ្សេងៗទៀតពិសេសជំងឺកូវីដ១៩ជាដើម។


អ្នកស្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបុគ្គលិកកម្មករនិយោជិតរបស់ធនាគារអេស៊ីលីដាទាំងអស់ ដែលបានខិតខំបង្កើតនិងអភិវឌ្ឃន៍នូវសេវាកម្មថ្មីៗទំនើបទាន់សម័យដូចជា អេស៊ីលីដាម៉ូបាល សម្រាប់បម្រើដល់អតិថិជនប្រើប្រាស់ បានគ្រប់ពេលវេលា ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ដោយខ្លួនឯងបាន ២៤ ម៉ោងលើ ២៤ ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវា។ អ្នកស្រីមានជំនឿជឿជាក់ថា តាមរយៈការអភិវឌ្ឍនូវសេវាកម្មថ្មីៗទាំងនេះ នឹងធ្វើឱ្យធនាគារកាន់តែមានការគាំទ្រពីអតិថិជនកាន់ តែច្រើនថែមទៀតនិងធ្វើឱ្យធនាគារកាន់តែរីកលូតលាស់ផងដែរ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


