សេដ្ឋកិច្ច
ជប៉ុនបង្ហាញតិកនិកដាំដុះដំណាំបណ្តាក់ ឲ្យផលរាល់សប្តាហ៍
ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ដែលជាក្រុមហ៊ុនរបស់ជប៉ុនវិនិយោគលើដំណាំកសិកម្មបានជួយបង្ហាត់បង្រៀនពីវិធីដាំដុះបន្លែតាមបច្ចេកទេសទំនើបរបស់ជប៉ុនដល់និស្សិតនិងកសិករកម្ពុជា ។
ថ្លែងក្នុងឱកាសចុះពិនិត្យកសិដ្ឋាន របស់ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបងកាលពីរសៀលថ្ងៃទី១០មករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសយងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា កសិដ្ឋានរបស់ក្រុមហ៊ុនមានផ្ទៃដីជាង ១,៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៍លឿង ក្រហម និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំរៀងរាល់សប្តាហ៍។

លោករដ្ឋមន្ត្រីបានបន្តថា ផលិតផលទាំងអស់នេះត្រូវបានក្រុមហ៊ុនធ្វើការលក់ដោយផ្ទាល់ ដល់អ្នកទទួលទានតាមរយៈការបញ្ជាទិញតាមរយៈអនទ្បាញ និងហាងរបស់ THE fresh (នៅបឹងកេងកង រាជធានីភ្នំពេញ)។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នកសិដ្ឋានកំពុងដើរតួនាទីពីរសំខាន់គឺ ទី១៖ ធ្វើការអនុញ្ញាតឲ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកធ្វើការហាត់ការដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ដែលជាធាតុចូលបន្ថែមទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាពរបស់និស្សិត ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជាធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណ:(Franchize)។
ទី២៖ កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព (Rental Farm) ដោយពុំតម្រូវអោយកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបានក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។ កសិដ្ឋានមានបុគ្គលិកជំនាញ ៣នាក់ និស្សិតហាត់ការ ៥នាក់ និងកម្មករ ៤នាក់។


លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ឲ្យខិតខំសិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ ដោយស្វែងយល់បន្ថែមទៅលើសេដ្ឋកិច្ច ជាពិសេសការគិតគូបប្រាក់ចំណូលក្នុងការដាំដុះកសិផលកសិកម្ម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនចំពោះទៅកសិករ និងឈានឆ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម។
កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ កន្លងមក លោកមរដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅទីនោះក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់បានចំនួន ២០ខ្នង និងរោងបណ្តុះកូនបន្លែចំនួន ២ ទុកត្រៀមដាំបន្លែមានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំង ហើយក៏មានរៀបចំទីផ្សារលក់ផលិតផល និងដាក់តាំងបង្ហាញផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


