Connect with us

សេដ្ឋកិច្ច

ខែ​ឧសភា CDC អនុម័ត​គម្រោងវិនិយោគ​ ២០ ក្រុមហ៊ុន មាន​ទុន​ជិត ​២០០ ​លានដុល្លារ​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានឱ្យដឹងថា នៅក្នុងខែឧសភាឆ្នាំ២០២២នេះ CDC បានអនុម័ត​គម្រោង​វិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់​ប្រជាពលរដ្ឋចំនួន ១២៣៩៥កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះបើប្រៀបធៀបទៅនឹងខែមេសាឆ្នាំ២០២២ ឃើញថា មានការកើនឡើងខណៈមេសាឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១ ក្រុមហ៊ុនមានទុនវិនិយោគចំនួន៧១,៧លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៨២៧៤កន្លែងប៉ុណ្ណោះ។

ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុនក្នុងនោះមានបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ រោងចក្រផលិតកាបូបនិងស្បែក រោងចក្រតម្លើងនិងបង្គុំសម្ភារសូឡា គ្រឿងអេឡេចត្រូវនិច សម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើងនិងរោងចក្រផលិតសម្ភារៈវេចខ្ចប់អាហារជាដើម ដែលមានទីតាំងនៅរាជធានីភ្នំពេញ ៦ ទីតាំង ខេត្តកណ្តាល ៤ ទីតាំង ខេត្តកំពង់ស្ពឺ​៣ ទីតាំង ខេត្តតាកែវ ៣ ទីតាំង ខេត្តព្រះសីហនុ ៤ ទីតាំង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម