សេដ្ឋកិច្ច
លោក គង់ វិបុល៖ អ្នកខ្លះមិនដែលបង់ពន្ធមួយរៀល តែរអ៊ូថា រដ្ឋជាន់ករាស្រ្ត
ប្រធានពន្ធដារ បានលើកឡើងថា បច្ចុប្បន្នមានសគ្រាសជាច្រើនដែលគេចមិនព្រមបង់ពន្ធជូនរដ្ឋ ដែលនាំឱ្យរដ្ឋបាត់បង់ចំណូលក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក គង់ វិបុល អគ្គនាយកពន្ធដារ បានឱ្យដឹងថា សហគ្រាសខ្លះបើកទីតាំងលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានបង់ពន្ធ ពិសេសហាងរបស់ជនជាតិចិន។ អាជ្ញាធរពាក់ព័ន្ធត្រូវជំរុញសហគ្រាសទាំងនោះ ឱ្យមកបង់ពន្ធជូនរដ្ឋ។ លោកថ្លែងបែបនេះ ក្នុងកម្មវិធីពិសេស«វិក្កយបត្រនាំសំណាង- GDT Lucky Draw» កាលថ្ងៃទី២មិថុនា ។
លោកថា «អ្នកខ្លះមិនដែលបង់ពន្ធមួយរៀលទេ តែរអ៊ូថា យើងជាន់ករាស្រ្ត ខ្ញុំធ្វើនេះ គឺសមធម៌ អ្នកមានចំណូលគឺបង់ពន្ធ អ្នករកស៊ីចុះបញ្ជីឱ្យបានត្រឹមត្រូវ»។
លោកបន្តថា មានសហគ្រាសខ្លះ ចង់តែជាប់ពន្ធតូចបង់ពន្ធតែ ២០ម៉ឺនរៀលទៅ ៤០ម៉ឺនរៀល ក្នុងមួយឆ្នាំ ទោះសហគ្រាសខ្លួនធំ មានចំណូលរាប់ម៉ឺន លានដុល្លារក៏ដោយ ជាពិសេសអាជីវកម្មផ្នែកគ្រឿងសម្អាង។
នៅក្នុងយុទ្ធសាស្រ្តកៀរគចំណូលធ្វើយ៉ាងណា ត្រូវបង់ពន្ធនៅក្នុងប្រទេសស្មើភាពគ្នា។ គោលនយោបាយរបស់រដ្ឋប្រមូលពន្ធឱ្យអស់ និងត្រូវមានសក្តានុពល។ បច្ចុប្បន្ននេះ រដ្ឋមិនបង្កើតពន្ធថ្មីទេ គឺត្រូវប្រមូលពន្ធឱ្យអស់លទ្ធភាពសិន ហើយរដ្ឋក៏មិនដំឡើងពន្ធដែរ គឺមានតែបន្ធូរបន្ថយ។ ជាក់ស្តែងនៅក្នុងវិបត្តិកូវីដ មានការលើកលែងពន្ធចំពោះសហគ្រាសជាច្រើន។ ចំពោះការបង់ពន្ធ ធ្វើយ៉ាងណាឱ្យមានសមធម៌ និងយុត្តិធម៌។ នេះគឺជាការបញ្ជាក់របស់លោក គង់ វិបុល។
បើតាមលោក គង់ វិបុល ការខិតខំប្រមូលពន្ធរាល់ថ្ងៃនេះ គឺដើម្បីយកទៅកសាងប្រទេសជាតិឱ្យរីកចម្រើន ដូចប្រទេសគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងទាន់សម័យ។
ប្រធានពន្ធដារ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថតវិក្កយបត្រទិញទំនិញឬសេវាគ្រប់ប្រភេទ ហើយបញ្ជូនចូលក្នុងកម្មវិធីវិក្កយបត្រនាំសំណាង (GDP Lucky Draw App) ដើម្បីពង្រឹងការប្រមូលចំណូលចូលជាតិ។ ចំណែកពលរដ្ឋដែលបញ្ជូនវិក្កយបត្រទិញទំនិញនិងសេវាកម្ម ទៅកម្មវិធីវិក្កយបត្រនាំសំណាងនេះ អាចមានឱកាសឈ្នះរង្វាន់រថយន្ត ម៉ូតូ និងទូរសព្ទដៃទំនើបផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានជាង ១,៥០១ លានដុល្លារ គិតចាប់ពីខែ មករា ដល់ខែ មេសា ឆ្នាំ ២០២២។ ចំណូលសរុបនេះ គឺស្មើនឹង ៥៣,២៧ភាគរយនៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ក្នុងទំហំសរុប២ ៨១៩,៥៤លានដុល្លារ៕ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


