សេដ្ឋកិច្ច
ធនាគារពិភពលោក៖ កម្ពុជា នៅរក្សាបានកំណើនសេដ្ឋកិច្ច ៤.៥% ឆ្នាំនេះ និង ៥.៨% នៅឆ្នាំ ២០២៣
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។

នៅក្នុងរបាយការណ៍ចុងក្រោយមួយ ក្រោមចំណងជើងថា «GLOBAL ECONOMIN PROSPECTS» បាននិយាយអំពីហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច បានកើនឡើងស្របពេល នៃការធ្លាក់ចុះគំហុកនៃល្បឿនកំណើនសេដ្ឋកិច្ចផងដែរ។
លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឲ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។
លោក ម៉ាល់ប៉ាល់ បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឲ្យសកម្មថែមទៀត ហើយច្រៀងវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏កិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។
លទ្ធផលនៃការខូចខាតសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ និងសង្គ្រាមចំណូលសម្រាប់មនុស្សម្នាក់ នៅក្នុងបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២២ នឹងមានកម្រិត៥ភាគរយ ទាបជាងកម្រិតដែលធ្លាប់មានកាលពីមុនសម័យផ្ទុះកូវីដ១៩ ។
លោកដេវីដ ម៉ាល់ប៉ាស់ បានលើកឡើងថា អ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្តូរក្នុងគោលនយោបាយ ផ្នែកសារពើពន្ធរូបិយវត្ថុ អាកាសធាតុ និងបំណូល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធាន មិនចំគោលដៅនិងវិសមភាព ។
សូមរំលឹកថា ការព្យាករណ៍របស់ធនាគារពិភពលោកនាពេលនេះ នៅដូចអ្វីដែលបានព្យាករណ៍កាលពីដើមខែមករា ឆ្នាំ ២០២២កន្លងទៅ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


