Connect with us

សេដ្ឋកិច្ច

កុំ​យល់ច្រឡំ! ទឹក​ឃ្មុំ​ប្រើ​ក្នុង​ផ្ទះ​បាយ​និង​ប្រើជា​ឱសថ​ខុស​គ្នា មក​ដឹង​លម្អិត​ឲ្យ​ច្បាស់

បានផុស

នៅ

កសិករដែលប្រកបរបរចិញ្ចឹមសត្វឃ្មុំតាមបែបធម្មជាតិនៅខេត្តបាត់ដំបង កំពុងតែប្រឈមនិងទីផ្សារ ក្រោយពីមានទឹកឃ្មុំជាច្រើនបាននាំចូលលក់ក្នុងស្រុកក្នុងតម្លៃទាប ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កសិករដែលខិតខំចិញ្ចឹមតាមបែបធម្មជាតិសុទ្ធនៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។

លោក ឡាយ រដ្ឋា រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានត្អូញត្អែរថា លោក​បានចាប់យក​មុខ​របរចិញ្ចឹមសត្វឃ្មុំយកទឹកពីលំអងផ្កាធម្មជាតិ “ទឹកឃ្មុំឆៅ” តាំងពីឆ្នាំ ២០១៨។ ទិន្នផលក៏បានហុចឲ្យបានគួរសមដើម្បីតម្រូវការនៅលើទីផ្សារក្នុងស្រុក យកទៅធ្វើជាឱសថឲ្យមានប្រសិទ្ធិភាពមិនកែច្នៃខុសពីសាធាតុធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ការចិញ្ចឹមសត្វឃ្មុំយកទឹកសុទ្ធមួយរយភាគរយតាមបែបធម្មជាតិ​ គឺចាំបាច់​ត្រូវធ្វើការផ្លាស់ប្តូរទីតាំងចិញ្ចឹមជាញឹកញាប់​ទៅតាមតំបន់ព្រៃ ដែលមានផ្ការុក្ខជាតិចម្រុះច្រើនទើបឆាប់ហុចផលបានល្អ។

កសិករ​រូបនេះបន្ត​ថា គុណភាពទឹក”ឆៅ”សុទ្ធ ក្នុងរយ:ពេលខ្លីចន្លោះក្នុង១ខែ លោកអាចប្រមូលផលជាមធ្យមបាន​ ៣០០​លីត្រ សម្រាប់តម្រូវការលើទីផ្សារស្ទើរមិនគ្រប់គ្រាន់ផង មុនការនាំចូលពីក្រៅស្រុក។ ក្រោយពីមានការនាំចូលពីក្រៅស្រុកហើយលក់ក្នុងតម្លៃថោក បាន​ធ្វើឲ្យប៉ះពាល់ដល់មុខរបរក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់លោកតែម្តងស្ទើរគ្រប់គ្រងថ្លៃឈ្នួលបុគ្គលិកមិនបានផង។

បុរស​ជា​កសិករ​ចិញ្ចឹមឃ្មុំ​រូបនេះ​បានលើកហេតុផលយ៉ាងដូច្នេះថា “ហេតុអ្វីទឹកឃ្មុំនាំចូល មានតម្លៃទាបជាងទឹកឃ្មុំក្នុងស្រុក។ ជាដំបូងខ្ញុំចង់បញ្ជាក់ថា ទឹកឃ្មុំនៅប្រទេសគេមានច្រើនប្រភេទ ទឹកឃ្មុំមានតម្លៃគឺជាទឹកឃ្មុំឆៅចិញ្ចឹម​ក្នុងស្រុកសម្រាប់ប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ​ឲ្យមានគុណភាព។ រីឯទឹកឃ្មុំកែច្នៃហើយលក់តម្លៃថោក គឺ​សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ដូចជាប្រឡាក់ជាមួយសាច់ បង្កើនរសជាតិជាដើម។ ដូច្នេះទឹកឃ្មុំដែលមានគុណភាពល្អគឺមានតម្លៃខ្ពស់ជាងការនាំចូលពីក្រៅស្រុកបន្តិចហើយ ព្រោះជាទឹកឃ្មុំឆៅចិញ្ចឹមក្នុងស្រុកដោយក្រេបយកលំអងផ្កាធម្មជាតិសុទ្ធ​១០០%​តាម​រយ:​បម្លាស់ទីកន្លែងគ្រប់តំបន់ព្រៃដែលសម្បូរ ដោយផ្ការុក្ខជាតិចម្រុះ ដើម្បីឲ្យមានគុណភាពផ្គត់ផ្គង់លើទីផ្សារ ដែលមាន តម្លៃចន្លោះពី ៨ម៉ឺនរៀលក្នុង ១លីត្រ “។

លោកបន្តថា បើក្រលែកមកមើលទឹកឃ្មុំដែលគេនាំចូល គឺមានតម្លៃទាបគឺទាបមែនទែន តើមូលហេតុអ្វី? ព្រោះថា ទឹកឃ្មុំទាំងអស់នឹង ជាកាកទឹកឃ្មុំ ជាទឹកឃ្មុំដែលគេកែច្នៃរួចហើយ វាមិនសូវល្អ និងមិនសូវមានគុណភាពប៉ុន្មានទេទើបគេ អាចលក់តម្លៃទាបបាន ដែលភាគច្រើនគេយកទៅប្រើប្រាស់ក្នុងផ្ទះបាយ ដើម្បីប្រឡាក់សាច់ឲ្យមានរស់ជាតិនិងក្លិន​ឈ្ងុយឆ្ងា ញ់​។

លោកថា មិនមែនទឹកឃ្មុំ នាំចូលមិនល្អនោះទេ គ្រាន់តែភាគច្រើនគេនាំចូលទឹកឃ្មុំអន់ៗ មកលក់តម្លៃថោកៗហើយគុណភាពអត់ល្អផងទិញយកមកធ្វើអ្វី? ហេតុអ្វីមិនគាំទ្រទឹកឃ្មុំដែលចិញ្ចឹមនិងផលិតនៅក្នុងស្រុក ឬបងប្អូនពិតជាមិនដឹងទៅ​ទិញ​នៅកន្លែងណា? គឺទិញពីកសិករផ្សេងៗនៅខ្មែរយើងមានអ្នកចិញ្ចឹមឃ្មុំច្រើនណាស់ ហើយទិន្និផលទឹកឃ្មុំក៏បានច្រើនណាស់ដែរ កុំឲ្យទឹកឃ្មុំល្អមានគុណភាព ត្រូវបាននាំចេញទៅឲ្យបរទេសប្រើ ហើយបងប្អូនខ្មែរយើងបែរជាមកប្រើទឹកឃ្មុំ​អន់ៗ​គឺជាទឹកឃ្មុំដែលគេកែច្នៃហើយ ទើបគេលក់ក្នុងតម្លៃថោកជាងទឹកឃ្មុំក្នុងស្រុកដែលជាទឹកឃ្មុំបរិសុទ្ធ។

លោកក៏សំណូមពរដល់អតិថិជនក្នុងស្រុកគួរងាកមកលើកកម្ពស់ទឹកឃ្មុំក្នុងស្រុកវិញ ព្រោះបច្ចុប្បន្នមានកសិករខ្មែរចិញ្ចឹមច្រើនណាស់ ហើយធានាមួយរយភាគរយចំពោះគុណភាពនិងភាពបរិសុទ្ធមិនប្រើចំណីកែច្នៃក្រៅពីចំណីជាលំអងផ្កាធម្មជាតិសុទ្ធមួយរយភាគរយនោះទេ។

លោកបាន​ស្នើ​ដល់មន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយពិនិត្យការនាំចូលឲ្យបានត្រឹមត្រូវជៀសវាងប្រជាពលរដ្ឋខ្មែរប្រើប្រាស់របស់ដែលមានការកែច្នៃឬផ្តល់ដោយចំណីខុសពីធម្មជាតិ ហើយរបស់ដែលសុទ្ធត្រូវបានជនជាតិគេប្រើប្រាស់វិញ។ ម្យ៉ាងក៏បានលើកកម្ពស់មុខរបរដែលកសិករខ្មែរកំពុងនិងបន្តជាច្រើនផងដែរនៅក្នុងស្រុក ដែលសម្បូរទៅដោយភោគផលធម្មជាតិយ៉ាងសម្បូរបែប។

ពាក់ព័ន្ធការលើកឡើងពីកសិករចិញ្ចឹមសត្វឃ្មុំក្នុងស្រុកខាងលើនេះ លោក ហ៊ុន វ៉ាត់់ថា ប្រធានសហគមន៍ចិញ្ចឹមឃ្មុំ​បានប្រាប់កម្ពុជាថ្មីថា បញ្ហាកសិករជាអ្នកចិញ្ចឹមសត្វឃ្មុំក្នុងខេត្តបាត់ដំបង បច្ចុប្បន្នលោកទទួលស្គាល់ថា ពិតជាកំពុងប្រឈមនិងតម្លៃ ទីផ្សារពិតប្រាកដ ដោយសារតែកត្តានាំចូលពីប្រទេសថៃដែលជាទឹកឃ្មុំសម្រាប់ផ្ទះបាយមានលាយល្បាយដែលជាបច្ចេកទេសរបស់គេទើបលក់ក្នុងតម្លៃថោកបែបនេះធ្វើឲ្យប៉ះពាល់មុខរបរចិញ្ចឹមក្នុងស្រុក។

លោកបានបញ្ជាក់ថា មានកត្តាច្រើនដែលធ្វើឲ្យទឹកឃ្មុំរបស់កសិករចិញ្ចឹមរបស់ខ្មែរមិនសូវមានអតិថិជនចាប់អារម្មណ៍គឺ ការវេចខ្ចប់នៅមានកម្រិត មិនដូចការវេចខ្ចប់របស់ថៃគេសម្បូរបែបហើយវាមានតម្លៃថោកដូចជាសំបកដបជាដើម។ បើទោះបីបែបណា លោកសំណូមពរដល់កសិករចិញ្ចឹមសត្វឃ្មុំក្នុងខេត្តបាត់ដំបង បើផលិតបានហើយត្រូវធ្វើការវេចខ្ចប់ឲ្យបានល្អតាមដែលអាចធ្វើទៅបាន ខណះប្រជាជនខ្មែរនៅតែនិយមប្រើប្រាស់របស់សុទ្ធក្នុងស្រុកដដែល។ ពួកគាត់យល់និងដឹងថា ទឹកឃ្មុំដែលនាំចូលពីប្រទេសថៃដែលមានតម្លៃថោក គឺធ្វើជាឱសថមិនបានទេព្រោះជាទឹកឃ្មុំ “ផ្ទះបាយ”​ប៉ុណ្ណោះ សម្រាប់លាយជាមួយម្ហូបអាហារបង្កើនរស់ជាតិឲ្យឆ្ងុយឆ្ងាញ់។

លោកបន្តថា បើចង់ឲ្យដំណើរការនៃការលក់ដូរលើទីផ្សារបានល្អកសិករចិញ្ចឹមទាំងអស់ ត្រូវចូលគ្នាជាសហគមន៍លក់តែនៅក្នុងសហគមន៍ទើបរក្សាតម្លៃទីផ្សារបានសមរម្យ ខណះបច្ចុប្បន្នខាងសហគមន៍ទើបតែមានកសិករចិញ្ចឹម ១០ គ្រួសារប៉ុណ្ណោះបច្ចុប្បន្ន ហើយខាងមន្ទីរកសិកម្មក៏មិនទាន់បានយកចិត្តទុកដាក់ចំពោះរបរចិញ្ចឹមឃ្មុំឲ្យបានទូលំទូលាយនៅ​ឡើយ​។

លោកបន្តថា កន្លងទៅខាងសភាពាណិជ្ជកម្មខេត្តក៏បានចុះជួបខាងសហគមន៍លោកពិភាក្សាលើបញ្ហាទឹកឃ្មុំក្នុងស្រុកផងដែរ ហើយក៏មានក្រុមហ៊ុនមួយបានជួបលោកតែលោកភ្លេចឈ្មោះក្រុមហ៊ុនព្រោះឲ្យតម្លៃទាបត្រឹម១លីត្រ៥ដុល្លារប៉ុណ្ណោះ ដើម្បីនាំចេញទៅប៉ែកអឺរ៉ុបដោយកម្ម៉ង់រាប់តោនក្នុង១ខែដោយ១តោនទឹកឃ្មុំស្មើ ១ពាន់លីត្រតែមិនទាន់ត្រូវគ្នាលើតម្លៃប៉ុណ្ណោះ។

លោកបានសំណូមពរដល់អ្នកចិញ្ចឹមឲ្យរក្សាដោយការវេចខ្ចប់ល្អ ព្រោះរបស់សុទ្ធមិនងាយខូចគុណភាពនោះទេ រង់ចាំការឯកភាពគ្នាលើតម្លៃទីផ្សារនៅពេលក្រោយ ខណះលោកនៅតែមានជំនឿមុតមាំថាប្រជាជនខ្មែរនៅតែប្រើប្រាស់ទឹកឃ្មុំដែល​ចិញ្ចឹមតាមបែបធម្មជាតិដដែល ជៀសវាងបុគ្គលមួយចំនួនលាយជាល្បាយទឹកស្ករបន្ថែម ដើម្បីផលប្រយោជន៍បុគ្គល់ហើយធ្វើឲ្យខូចដល់អ្នកដែលប្រកបរបរដូចគ្នាដោយសុច្ចរិត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម