សេដ្ឋកិច្ច
គម្រោងវិនិយោគ៣ឆ្នាំរំកិលរបស់ក្រសួងអភិវឌ្ឍន៍ជនបទមានទំហំថវិកាជាង ៤៦លានដុល្លារ
ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានសមិទ្ធផលធំៗជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ។

យោងតាមរបាយការណ៍សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ក្រសួងបានរៀបចំផែនការវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល(ឆ្នាំ២០២១-២០២៣) ដោយសម្រេចបានគម្រោង វិនិយោគសរុបចំនួន ៤០ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៤៦៣ ១៦ ៨០០ ដុល្លារអាមេរិក។ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន ១១ គម្រោង មានទឹកប្រាក់សរុបចំនួន ៣៧០ ៩៤៨ ៩០០ ដុល្លារអាមេរិក និងទឹកប្រាក់ចំនួន ១១២ ៦៧៥ ៦០០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា គម្រោងជំនួយបច្ចេកទេសកំពុងដំណើរការមានចំនួន ៧ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៩ ៨៦០ ៩០០ ដុល្លារ សម្រាប់ឆ្នាំ(២០២១-២០២៣) ទឹកប្រាក់ចំនួន ៣ ២៦៣ ១០០ ដុល្លារ សម្រាប់ឆ្នាំ ២០២១ និងគម្រោងអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិមានចំនួន ២២ គម្រោង។
ក្រសួងបានដាក់ចេញនូវគោលនយោបាយ ស្តីពីការអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើនសមត្ថភាពមន្រ្តីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមចំណែក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឍការនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
លើសពីនេះទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍរយៈពេលមធ្យម និងរយៈពេលវែង ដែលដូចជា កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ក្នុងគោលបំណងនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅសម្រេចបានជាប្រទេសដែលមានការអភិវឌ្ឍ និងរីកចម្រើនជឿនលឿន។ រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែម និងឈានទៅសម្រេចឱ្យបាននូវគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


