សេដ្ឋកិច្ច
មកដឹងប្រាក់ចំណូលដែល រុស្ស៊ី កើបពីការលក់ថាមពលឧស្ម័នក្នុងឆ្នាំនេះ
បើយោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ចរុស្ស៊ីដែលទទួលបានដោយសារព័ត៌មាន Reuters បានឲ្យដឹងថា បរិមាណនាំចេញប្រេងកាន់តែខ្ពស់ រួមជាមួយការកើនឡើងតម្លៃឧស្ម័ន នឹងជំរុញប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ថាមពលដល់ទៅ ៣៣៧.៥ ពាន់លានដុល្លារនៅឆ្នាំ ២០២២ នេះ ពោលកើនឡើង ៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ។

ការកើនឡើងនៃប្រាក់ចំណូលនេះនឹងជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ីក្នុងការប្រឈមមុខនឹងរលកនៃទណ្ឌកម្មរបស់លោកខាងលិច ហើយវាក៏នឹងផ្តល់ឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នូវសាច់ប្រាក់បន្ថែមដើម្បីផ្តល់មូលនិធិដល់ការចំណាយលើផ្នែកយោធា ឬដើម្បីបង្កើនប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ នៅពេលដែលសេដ្ឋកិច្ចបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក៏ដូចជាអតិផរណាកំពុងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនជាដើម ។
ទោះយ៉ាងណាឯកសាររបស់ក្រសួងបានព្យាករណ៍ថា ប្រាក់ចំណូលនាំចេញថាមពលនឹងថមថយមកត្រឹម ២៥៥.៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ប៉ុន្តែនៅតែខ្ពស់ជាងតួលេខឆ្នាំ ២០២១ ដែលមានចំនួន ២៤៤.២ ពាន់លានដុល្លារ ។

ការព្យាករណ៍នោះបានឲ្យដឹងទៀតថា តម្លៃនៃការនាំចេញឧស្ម័នជាមធ្យមនឹងកើនឡើងទ្វេដងនៅឆ្នាំនេះ ពោលឡើងដល់ ៧៣០ ដុល្លារក្នុង ១,០០០ ម៉ែត្រគូប មុនពេលធ្លាក់ចុះបន្តិចម្តងៗរហូតដល់ចុងឆ្នាំ ២០២៥ ។
គួរបញ្ជាក់ថា លំហូរឧស្ម័នពីប្រទេសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់កំពូលរបស់អឺរ៉ុបកំពុងដំណើរការក្នុងកម្រិតធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីផ្លូវមួយចំនួនត្រូវបានបិទ នៅពេលដែលក្រុងមូស្គូបានបញ្ជូនកងទ័ពទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ហើយប្រទេសអឺរ៉ុបមួយចំនួនត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ ដោយសារការបដិសេធមិនព្រមបង់ថ្លៃឧស្ម័នជាប្រាក់រូបិ៍របស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី នឹងបើកការវាយប្រហារសាហាវៗលើ អ៊ុយក្រែន ក្នុងថ្ងៃឯករាជ្យ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


