Connect with us

សេដ្ឋកិច្ច

ខែសីហា CDC បានអនុម័តគម្រោងមានទុនជាង ២០០ លានដុល្លារ

បានផុស

នៅ

ក្នុងខែសីហាឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន​ ១៧ គម្រោងដែលមានទុនវិនិយោគចំនួន ២០៣,១ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន​១១១៩៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនគម្រោងវិនិយោគនេះមានការកើនឡើងបើប្រៀបធៀបទៅនឹង ៣ ខែចុងក្រោយនេះ។ ក្នុងនោះនៅខែកក្កដាឆ្នាំ​២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៨ គម្រោងដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧ នាក់ប៉ុណ្ណោះ។

ចំណែកខែមិថុនា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៥ គម្រោងដែលមានទុនវិនិយោគចំនួន​១២៣​លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០នាក់ និងខែឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ គម្រោងមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥ កន្លែង។

ក្នុងចំណោមក្រុមចំនួន ១៧ ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ ផលិតស្បែកជើង។ក្រៅពីនេះមានគម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ រោងចក្រផលិតទូគ្រប់ប្រភេទ រោងចក្របង្កើតបន្ទះសូឡា រោងចក្រ កាត់ដេរនិងបោកគក់ រោងចក្រផលិតអំបោះ រោងចក្រផលិតសម្ភារវេចខ្ចប់គ្រប់ប្រភេទ រោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារតុបតែងលម្អធ្វើពីឈើ,គម្រោងវិនិយោគអាជីវកម្មរ៉ែ,គម្រោអភិវឌ្ឍន៍កោះនិងគម្រោងបង្កើតមន្ទីរពេទ្យជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម