សេដ្ឋកិច្ច
អគ្គនាយកដ្ឋានគយ ប្រមូលចំណូលពន្ធរថយន្តចង្កូតឆ្វេង-ស្តាំ បានជិត ១០០លានដុល្លារ
គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលពីរថយន្តចង្កូតឆ្វេង និងស្តាំ បានប្រមាណជិត ១០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា គយបានរកចំណូលបានពីការបង់ពន្ធអាកររថយន្តចង្កូតឆ្វេង ស្តាំ ជិត ១ម៉ឺនគ្រឿង ដែលគិតជាថវិកាប្រមាណជិត ៨០លានដុល្លារ សម្រាប់ដំណាក់កាលទី១។ ចំណែកដំណាក់កាលទី២ ប្រមូលពន្ធបានពីរថយន្តចង្កូតស្តាំជិត ៦ពាន់គ្រឿង ប្រភេទរថយន្តដឹក ស្មើនឹងថវិកាជិត ២០លានដុល្លារ សរុបទាំងពីរយុទ្ធនាការនេះ បានថវិកាជិត ១០០លានដុល្លារ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្ត និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស ថ្ងៃទី ០៥ ខែ តុលា លោក គុណ ញឹម បានលើកឡើងថា រយៈពេល ៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ បានបង្រ្កាបរថយន្តចង្កូតឆ្វេង និងស្តាំ ដែលមិនអនុវត្តតាមគោលការណ៍ច្បាប់ បានប្រមាណ ៥១០គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេងចំនួន ៤៨២គ្រឿង និងចង្កូតស្តាំ ២៨គ្រឿង។
លោក គុណ ញឹម បានសង្កត់ធ្ងន់ថា« យើងមិនអាចបន្ធូរដៃបានទេ ជាពិសេសរថយន្តចង្កូតស្តាំ ដែលយើងមានព្រំដែនវែងក្នុងការបង្រ្កាប ដោយបានដាក់កម្លាំងបន្ថែម ដោយមានបណ្តាញព័ត៌មានគ្រប់ទីកន្លែង និងមិនអនុញ្ញាតឱ្យមានការនាំចូលថ្មីទៀតឡើយ»។
សូមបញ្ជាក់ថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានប្រមាណ ២០២២.០២ លានដុល្លារ ស្មើនឹង ៧៨.៦១% នៃច្បាប់ថវិកាជាតិ រយៈពេល ៩ខែ ឆ្នាំ ២០២២នេះ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


