សេដ្ឋកិច្ច
កម្ពុជា មានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ៣ពាន់ផ្ទះ និងនាំចេញសំបុកក្នុង១ឆ្នាំជាង១០០តោន
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសំបុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។

នៅក្នុងអនុស្សារណៈយោគយល់គ្នាមួយស្តីពីការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិនរវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងសមាគមមជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិននៅរសៀលថ្ងៃទី២៧តុលានៅទីស្តីការក្រសួងពាណិជ្ជកម្មលោកស្រី បានបន្តថា សំបុកត្រចៀកកាំដែលនាំចេញភាគច្រើនទៅប្រទេសថៃ និងវៀតណាម។ ចំណែកម៉ាឡេស៊ីមានតិចតួចនិងទៅកាន់ទីផ្សារប្រទេសចិនក៏មិនមានច្រើនដែរ ដោយនាំឆ្លងកាត់ពីប្រទេសវៀតណាម។
លោកស្រីបានបន្តទៀតថា នៅពេលដែលកម្ពុជា បានចុះកិច្ចព្រមព្រៀងនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននេះ នឹងធ្វើឱ្យអ្នកចិញ្ចឹមសំបុកត្រចៀកកាំកាន់តែមានជំនឿថែមទៀតក្នុងការថែទាំផ្ទះឱ្យបានកាន់តែស្អាត ដើម្បីឱ្យផលិតផលដែលចិញ្ចឹមបានស្អាតងាយស្រួលទៅកែកែឆ្នៃនាំចេញ។

លោកស្រីបានបន្ថែមថា ការនាំចេញសំបុកត្រចៀកកាំនេះ ត្រូវការនូដំណើរការចំនួន៣៖ ទី១ការលាងរោមត្រចៀកកាំសម្រាប់សម្លាប់មេរោគ ធ្វើឱ្យសំបុកត្រចៀកកាំស្អាតអនាម័យ មានគុណភាពខ្ពស់មិនឆ្លងមេរោគ, ទី២ ការលាងសម្អាតសំបុក ដែលរើសដោយដៃជាផលិតផលពាក់កណ្តាលសម្រេច និងទី៣ផលិតចេញជាទឹកច្រចៀកកាំដែលជាផលិតផលសម្រេច។ ប៉ុន្តែនៅស្រុកខ្មែរមានតែទីពីរទេ គឺទី១និងទី៣មិនមានទេ។
លោកស្រីបានពន្យល់ថា« ភាគច្រើនអ្នកចិញ្ចឹមសំបុកត្រចៀកកាំពេលបានទឹករោមត្រចៀកកាំហើយ គាត់តែងតែយកទៅលក់តាមប្រទេសជិតខាង ព្រោះថា នៅស្រុកខ្មែរយើងការដំណើរការផលិតនៅមានកម្រិតនៅឡើយ។ លក់នៅប្រទេសជិតខាងសិនឥឡូវចាប់ផ្តើមពង្រឹងស្តង់ដារអនាម័យឱ្យបានកាន់តែច្រើន ហើយសង្ឃឹមថា នៅឆ្នាំក្រោយផលិតកម្មនៅក្នុងស្រុកយើងកាន់តែកើនអីចឹងកំណើនសេដ្ឋកិច្ចរបស់យើងកាន់តែប្រសើរ»។

លោកស្រី បានណែនាំដល់អ្នកចិញ្ចឹមសំបុកត្រចៀកកាំត្រូវស្វែងយល់បន្ថែមទៀតពីស្តង់ដារអនាម័យចំណីអាហារព្រោះថា សំបុកត្រចៀកកាំ គឺសម្រាប់មនុស្សចាស់ និងអ្នកដែលសម្រាលកូនហើយ បើមិនមានអនាម័យនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់។
លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្នលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នា ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិននេះ គឺជាជំហានបើកផ្លូវមួយក្នុងការនាំចេញផលិតផលត្រចៀកកាំពីកម្ពុជា ទៅទីផ្សារប្រទេសចិន ដែលនឹងជួយឱ្យអ្នកចិញ្ចឹមត្រចៀកកាំក្នុងស្រុកកាន់តែមានលទ្ធភាពពង្រីកខ្លួនកាន់តែច្រើនថែមទៀត។
លោកបានបន្តថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះទៅការងារដែលនៅសល់គឺអ្នកចិញ្ចឹមសំបុកត្រចៀកកាំត្រូវធ្វើយ៉ាងណារក្សាឱ្យបាននូវគុណភាពផលិតឱ្យបានល្អដើម្បីនាំចេញទៅប្រទេសចិនឱ្យបានរលូន។
លោក ZENG Yo min ប្រធានសមាគមមជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជា ប្រចាំទីក្រុងសៀមិននៃប្រទេសចិនសង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយជំរុញសំបុកត្រចៀកកាំទៅទីផ្សារចិនកាន់តែរលូននិងជោគជ័យទៅថ្ងៃអនាគត។
លោកបានបន្តទៀតថា«យើងក៏សូមស្វាគមន៍ក្រុមហ៊ុន និងអ្នកចិញ្ចឹមសំបុកត្រចៀកកាំកម្ពុជាដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយយើងនឹងជំរុញឱ្យមានរោងចក្រដករោមត្រចៀកកាំនៅកម្ពុជាដើម្បីផលិតសំបុកត្រចៀកកាំកាន់តែមានគុណភាពល្អសម្រាប់នាំចេញទៅទីផ្សារប្រទេសចិននិងប្រជាជនចិន»៕ សំអឿន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


