ព័ត៌មានជាតិ
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុកត្រចៀកកាំ
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សម្បុកត្រចៀកកាំ ស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ។ នេះបើតាមការប្រកាសជូនដំណឹងរបស់សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា។

យោងតាមការជូនដំណឹងនេះ បានបញ្ជាក់ថា ការដាក់ដេញថ្លៃនេះ ក៏ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុកត្រចៀកកាំប្រកបដោយគុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ ស្ថេរភាពថ្លៃសម្បុក កាត់បន្ថយការលក់បង្ខូចថ្លៃ ការកំណត់ទីផ្សារទិញ លក់ច្បាស់លាស់ និងផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សេងៗចូលរួម។
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។

កាលពីចុងខែ តុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងសមាគមមជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិន បានអនុស្សារណៈយោគយល់គ្នាមួយស្តីពីការនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន។
ការចុះកិច្ចព្រមព្រៀងនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននេះ នឹងធ្វើឱ្យអ្នកចិញ្ចឹមសម្បុកត្រចៀកកាំកាន់តែមានជំនឿ ក្នុងការថែទាំផ្ទះឱ្យបានកាន់តែស្អាត ដើម្បីឱ្យផលិតផលដែលចិញ្ចឹមបានស្អាតងាយស្រួលយកទៅកែកែឆ្នៃនាំចេញ។
ដោយឡែក ក្រសួងកសិកម្ម កាលពីខែកក្កដា ឆ្នាំ ២០២២ ក៏បានរៀបចំក្រុមការងារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រោយពីក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំកើនឡើង និងផលិតផលនេះមានតម្លៃល្អនៅលើទីផ្សារ។ ក្រុមការងារនេះ មានភារកិច្ច រៀបចំឯកសារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅប្រទេសដែលមានបទពិសោធន៍។
យោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា សម្បុកត្រចៀកកាំដែលប្រមូលថ្មីៗ មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


