Connect with us

សេដ្ឋកិច្ច

រដ្ឋមន្រ្តីកសិកម្ម ជំរុញភាគីពាក់ព័ន្ធសិក្សាប្រភេទ​អង្ករដែលមានតម្រូវការទីផ្សារអន្តរជាតិខ្ពស់

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បាន​ស្នើ​ឱ្យភាគី​ពាក់ព័ន្ធសិក្សា​​អំពីប្រភេទ​អង្ករ ​ដែល​ជា​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ ហើយ​ជំរុញ​ការ​ផលិត​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​។ លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅក្នុងកិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី ​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ពូជ​ស្រូវ ព្រម​ទាំងប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd នៅថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ហ៊ុន ឡាក់ បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្នុង​ការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​សម្រាប់​កសិករ​។ បើ​តាម​លោកឧកញ៉ា ហ៊ុន ឡាក់ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស។

នៅ​ក្នុង​ផែនការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​នេះ​ដែរ លោក​រដ្ឋមន្ដ្រី ឌិត ទីណា បាន​ថ្លែង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​វិស័យ​​ឯកជន ដើម្បីធានា​ថា ពូជ​ស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹង​មាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំ​ដុះ​បន្ត​។

ជាមួយគ្នានេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ ក៏​​បាន​ស្នើ​ដល់លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់​ចំណេញ​កសិករ​ ក៏​ដូច​ជា​​ជំរុញ​ការ​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​ថ្មី​ៗ​បន្ថែម​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម