Connect with us

ព័ត៌មានជាតិ

ហាង​ឆេង​ដី​នៅ​មណ្ឌលគិរីនឹង​ប្រែ​ប្រួល​យ៉ាងណា ក្រោយ​រាជរដ្ឋាភិបាល សម្រេច​សាងសង់ ព្រលាន​យន្តហោះ​ថ្មី?​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យក្រុមហ៊ុន Powerchina International Group សិ​ក្សា​​​​​ទៅ​លើការសាង​សង់​​​ព្រលានយន្តហោះថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរី។ អ្នកជំនាញវិស័យដីធ្លីមើលឃើញថា ដំណើរចាប់​ផ្តើម របស់រដ្ឋាភិបាលនៅពេលនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ពេលអនាគត ដោយហាងឆេងដីនៅតំបន់មណ្ឌល​គិរីនឹងមាន​ការហក់​ឡើងខ្ពស់​​។

លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី ៣ ដើមខែមករា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលមិន​ទាន់បាន​បញ្ជាក់​​ពីព័​ត៌​មាន​​លម្អិតជុំវិញការសាងសង់ព្រលានថ្មីនេះនៅឡើយទេ ប៉ុន្តែតាមលិខិតបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Powerchina International Group សិក្សា និងអភិវឌ្ឍន៍​គម្រោង​សាងសង់អាកាសយានដ្ឋានថ្មីនេះ ជាមួយ​រដ្ឋ​លេខាធិការ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៤ ដើមខែមករា នេះថា ដំណើរការចាប់ផ្តើមសាងសង់ព្រលានថ្មីនេះ គឺជាការអភិវឌ្ឍតំបន់ប៉ូល របស់រដ្ឋាភិបាល ដោយធ្វើពីខេត្តមួយទៅខេត្តមួយ ដូចជានៅព្រះសីហនុ កោះកុង សៀមរាប និងមណ្ឌលគិរី។ លោក បញ្ជាក់ថា ការសម្រេចសាងសង់ព្រលានយន្តនៅលើទឹកដី ​ខេត្ត​ភូមិ​ភាគឦសាននេះ នឹងជម្រុញសក្តានុពលវិស័យអចលនទ្រព្យនៅខេត្តមណ្ឌលគិរីឱ្យកើនឡើងក្នុងពេលអនាគត ដ្បិតថាបច្ចុប្បន្នមិនទាន់មានសញ្ញាកើនឡើង ប៉ុន្តែលោក ច្រឹក សុខនីម អះអាងថា យ៉ាងយូរបំ់ផុតត្រឹមដំណាច់ឆ្នាំ ២០២១ ឬដើមឆ្នាំក្រោយ ហាងឆេងដីនៅតំបន់នោះ នឹងឡើងថ្លៃ។

លោក ហូរ វណ្ឌី ទី​ប្រឹក្សា​សមាគម​ទីភ្នាក់​ងារទេសចរណ៍​កម្ពុជា​បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍអាស៊ី ដែលហៅកាត់ថា ADB បានសិក្សាស្រាវជ្រាវតាំងពីឆ្នាំ ២០០៨ ប្រសិនបើគម្រោងនៃការសាងសង់ព្រលានយន្តហោះថ្មីនេះកើតឡើងឆាប់ៗ វានឹងជួយជម្រុញទៅដល់វិស័យផ្សេងៗជាច្រើន ក្នុងនោះ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ អាចនឹងរីកដុះដាល ខ្លាំង ដោយសារតែភាពងាយស្រួលក្នុងការធ្វើដំណើរ និងភាពងាយស្រួលក្នុងការវិនយោគ ដោយមានផ្លូវធ្វើដំណើរតាមជើងហោះហើរ។

នៅក្នុងសន្និសីទកាលពីខែកក្កដា ឆ្នាំ ២០២០ អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់ថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។

យោងតាម លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូនព័ន្ធ មុនីរ័ត្ន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យមានការសាងសង់អាកាសយានដ្ឋានថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី។

លិខិតដែលទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ទី១, ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍​គម្រោង​សាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី ដោយតម្រូវឲ្យទទួលរ៉ាប់រងលើចំណាយ នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ទី២, អនុញ្ញាតិឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សូមបញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើងយោងតាមលិខិតចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, ចំណាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម