Connect with us

ព័ត៌មានជាតិ

រថយន្ត​ប្រភេទ​សណ្តោង​ខ្នាត​ធំ បុក​រះ​រថយន្ត​ធុន​តូច​ជាច្រើន​គ្រឿង សំណាងមិនមានអ្នកបាត់បង់ជីវិត ( Videos)

បានផុស

នៅ

កំពត ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​បណ្តាល​ឲ្យ​រថយន្ត​ធុន​តូច​ចំនួន​បី​គ្រឿង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​សំណាងល្អ ពុំមាន​អ្នក​បាត់បង់​ជីវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​នេះ ​បាន​កើត​ឡើង​នៅ វេលា​ម៉ោង​១៩ និង​៣៩​នាទី ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គល់ស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាង​កើ​ត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាង​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត រវាង​រថយន្ត​និង​រថយន្ត​ដែល​មាន​ទិសដៅ​ខ្វែងគ្នា រួច​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា​ផងដែរ​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​សាវតា (​រត់​គេច​ខ្លួន​បាត់​ក្រោយពេល​កើ​ត​ហេតុ​) បើកបរ​រថយន្ត​ម៉ាក HYUNDAI GOLD ប្រភេទ​ក្បាល​សណ្តោង ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-8199 និង​សណ្តោង​រ៉ឺម៉ក​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-8199 មាន​ទិសដៅ​ពី​កើតទៅ​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​កើត​ហេតុ បាន​កៀរ​រថយន្ត​មួយ​គ្រឿង ដែល​មាន​ទិសដៅ​ខ្វែងគ្នា ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​។

អ្នក​បើកបរ​រថយន្ត​ឈ្មោះ អ៊ូច វូ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ភូ យួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បើកបរ​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AJ-6759 មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​មិន​គោរព​សិទ្ធិ ក៏​ត្រូវ​រថយន្ត​ដែល​មកពី​ទិស​ខាង​កើត កៀរ ធ្វើ​ឲ្យ​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​និង​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​រងរបួស​ស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​បើកបរ​រថយន្ត​ដែល​រងគ្រោះ​២​គ្រឿង​ទៀត ទី​១-​ឈ្មោះ ខៀវ ស៊ីវ​ត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បើកបរ​រថយន្ត​ម៉ាក HYUNDAI CLICK ពណ៌​ទឹកសមុទ្រ ពាក់​ស្លាកលេខ ព្រះសីហនុ 2A-0389 មាន​ទិសដៅ​ពី​លិចទៅ​កើត​។ អ្នក​បើ​កបរ​រថយន្ត​ទី​២- ឈ្មោះ មែ តា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាង​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត បើកបរ​រថយន្ត​ម៉ាក MAZDA BT-50 ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2BK-5266 មាន​ទិសដៅ​ពី​លិចទៅ​កើត។

បច្ចុប្បន្ន​វត្ថុតាង​រួមមាន​រថយន្ត​ចំនួន​៤​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្ន​ការដ្ឋាន​នគរ​ខេត្តកំពត​៕
ដោយ ៖ សេង ណា​រិ​ទ្ធ


សូមចុចអាន ៖ ក្រោយ​ឈ្នះ នៅ ស្រី​ពៅ និង​ធ្វើ​បាន​ល្អ​បំផុត​ឆ្នាំ​២០២០ Ritu Phogat ប្រាប់​ថា «​ខ្លា​ញី​» មកដល់​ហើយ
សូមចុចអាន ៖ ឆ្នាំ​២០២០ CMAC រំដោះ​ផ្ទៃដី​ចំការ​មីន​សរុប​ជាង​៩,២០០​ហិច​តា និង​រក​ឃើញ​គ្រាប់មីន​​មិនទាន់​ផ្ទុះ​ជិត​៤​ម៉ឺន​គ្រាប់

ទស្សនាវីដេអូ រថយន្ត​​សណ្តោង​ បុក​រះ​រថយន្ត​ជាច្រើន​គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ចូលរួម​ត្រេកអរ ពេជ្រ សម្បត្តិ​ និង​ ពេជ្រ​ សឹង្ហៈ​ ទទួល​បាន​ក្របខណ្ឌ​ទាហាន​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ្នកជំនាញចេញការព្រមាន ក្រោយស្ត្រី​ចិនម្នាក់​ចូល​សង្គ្រោះ​បន្ទាន់ ដោយសារ​ផ្លែគូលេន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម