ព័ត៌មានជាតិ
អគ្គិសនីទាញប្រភពពីថាមពលខ្យល់នៅខេត្តមណ្ឌលគិរី គ្រោងដាក់ដំណើរការនៅឆ្នាំ ២០២៦
តំណាងក្រុមហ៊ុន Blue Circle បានប្រាប់មេដឹកនាំកម្ពុជាពីគម្រោងវិនិយោគទាញយកថាមពលខ្យល់បំប្លែងជាប្រភពអគ្គិសនីនៅខេត្តមណ្ឌលគិរី ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៦។

លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle
នៅក្នុងជំនួបពិភាក្សាការងារ ខណៈដែលនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle បានបញ្ជាក់ថា ក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍ការទាញយកថាមពលពីខ្យល់បំប្លែងជាប្រភពថាមពលអគ្គិសនី។
លោកថា គម្រោងនេះជាគម្រោងទីមួយរបស់ក្រុមហ៊ុន ហើយគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦។
ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ២០១៣មក។ បើតាមប្រធានក្រុមហ៊ុន Blue Circle បច្ចុប្បន្នក្រុមហ៊ុនក៏បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៥ ផងដែរ៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


