Connect with us

សេដ្ឋកិច្ច

ADB អះអាងថា នឹងជួយកៀរគថវិកានិងអ្នកវិនិយោគ​មកអភិវឌ្ឍកម្ពុជាឱ្យសម្រេច​តាមផែនការកំណត់

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយគៀរគថវិកា អ្នកវិនិយោគ និងបច្ចេកវិទ្យាដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស​អភិវឌ្ឍនៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍បៃតង ផងដែរ។ នេះជាការបញ្ជាក់របស់លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងជំនួបពិភាក្សា​ការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅល្ងាចថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់ថា តាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជា នឹងមានកំណើន ៥,៣ភាគរយសម្រាប់ឆ្នាំនេះ ។

លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួល​អាកាសធាតុផងដែរ ។

លោកបានគូសបញ្ជាក់ទៀតថា ធរនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានសម្តែងការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះ ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុងវេទិកាកិច្ច សន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ដែលបាន​គាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ-១៩។​ សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម