សេដ្ឋកិច្ច
ជប៉ុន ផ្តល់ឧបករណ៍រាវមីនទំនើប១២គ្រឿង តម្លៃជិត ៥០ម៉ឺនដុល្លារដល់ស៊ីម៉ាក់
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឧបករណ៍រាវមីនប្រភេទ ALIS មានលក្ខណៈទំនើបនៃសម័យបច្ចេកវិទ្យាចុងក្រោយ ផលិតនៅប្រទេសជប៉ុន ចំនួន១២គ្រឿង ដែលមានតម្លៃជិត៥០ម៉ឺនដុល្លារអាមេរិក ដល់ស៊ីម៉ាក់ ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការបោសសំអាតមីននៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពិធីប្រគល់ឧបករណ៍រាវមីនប្រភេទ ALIS ដល់ស៊ីម៉ាក់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីលោក Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់។
លោក ហេង រតនា បានសរសេរនៅក្នុងទំព័រហ្វេប៊ុកថា ឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុនមានចំនួន១២គ្រឿង ដែលគិតជាថវិកាជិត៥០ម៉ឺនដុល្លារអាមេរិក។ឧបករណ៍រាវមីនប្រភេទ ALIS ជាការសហការអភិវឌ្ឍស្រាវជ្រាវបច្ចេកទេសរវាងវិស្វករ និងអ្នកវិទ្យាសាស្ត្រជប៉ុន ជាមួយអង្គភាពស៊ីម៉ាក់ ដោយប្រើពេលវេលាស្រាវជ្រាវអស់រយ:ពេលជិត១៦ឆ្នាំ។
លោកអគ្គនាយក បានសរសេរទៀតថា ឧបករណ៍រាវមីនប្រភេទ ALIS នេះមានលក្ខណៈទំនើបនៃសម័យបច្ចេកវិទ្យាចុងក្រោយ ដោយមានបំពាក់រួមគ្នាប្រពន្ធ័រ៉ាដា ឧបករណ៍ស្កេនរូបភាពក្រោមដី និងឧបករណ៍ស្រូបលោហធាតុ ព្រមទាំងបញ្ជូនរលកសញ្ញាជារូបភាពតែម្តង។
លោកអគ្គនាយកស៊ីម៉ាក់សង្ឃឹមថា តាមរយៈឧបករណ៍នេះ អាចជួយពង្រឹងសុវត្ថិភាពសម្រាប់អ្នកដោះមីន និបង្កើនប្រសិទ្ធផល ដោយកាត់បន្ថយសកម្មភាពជីកកាយដីរកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។
លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត ក៏ដូចរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


